ព័ត៌មាន

Samsung Galaxy C8 បង្ហាញខ្លួនជាផ្លូវការនៅប្រទេសចិនភ្ជាប់ជាមួយកាមេរ៉ា 3

ថ្មីៗនេះ​ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅប្រទេសចិនទើបតែប្រកាសបង្ហាញស្មាតហ្វូន Galaxy C8 នៅក្នុងទីផ្សារនៃប្រទេសចិន។ ស្មាតហ្វូននេះបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះភ្ជាប់ជាមួយនឹងមុខងារ Dual Photo ដែលអ្នកអាចថតរូបភាព និងធ្វើការកែប្រែទីតាំងចំណុចផ្តោតបានថែមទៀត។ កាមេរ៉ាខាក្រោយរបស់ Galaxy C8 មាន 3 គឺ កាមេរ៉ា 13MP + 13MP (f/1.7) + 5MP f/1.9 និងកាមេរ៉ាមុខទំហំ 16MP f/1.9 ភ្ជាប់ជាមួយប្រព័ន្ធភ្លើង LED Flash ។

image

ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.5 អ៊ីញកម្រិតភាពច្បាស់ Super AMOLED កម្រិតភាពច្បាស់ 1920x 1080 ភិចសែល រ៉េមទំហំ 3GB/4GB និងម៉េមូរីទំហំ 32GB/64GB ។ ថាមពលថ្មគឺ 3000mAh ប្រព័ន្ធស្កេនក្រយ៉ៅដៃ ប្រព័ន្ធស្កេនមុខ និងមុខងារ Always on Display ។ វាមាន 3 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ ពណ៌មាស និងពណ៌ផ្កាឈូក ហើយតម្លៃនៅមិនទាន់បញ្ជាក់នៅឡើយទេ៕