ព័ត៌មាន

Instagram បន្ថែមនូវមុខងារ Face Filters សម្រាប់ការ Live Video

កម្មវិធី Instagram ទើបតែប្រកាសបង្ហាញនូវសមត្ថភាពថ្មីសម្រាប់ការ Live Video ។ អ្នកប្រើប្រាស់ជាច្រើនឥឡូវនេះអាចប្រើប្រាស់នូវ Face Filters សម្រាប់ធ្វើការ Streaming Live ទៅកាន់ Followers របស់ពួកគេ។ មិនត្រឹមតែលោកអ្នកអាចប្រើប្រាស់ Filters បានច្រើននោះទេសម្រាប់ការ Stream ប៉ុន្តែលោកអ្នកអាចធ្វើការផ្លាស់ប្តូរបាននៅក្នុងពេល Live Stream ថែមទៀត។

image

Instagram បន្ថែមនូវ Sunglasses Filter សម្រាប់ការ Live Video ។ ក្រោយពេលដែលវីដេអូនេះចប អ្នកប្រើប្រាស់អាចធ្វើការរក្សាទុកនូវ Live Stream សម្រាប់ Followers តាមដានបានផងដែរ៕