ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នឹងប្រកាសបង្ហាញស្មាតហ្វូន Nokia 8 នៅក្នុងប្រទេសឥណ្ឌានៅក្នុងតម្លៃ $565

ថ្មីៗនេះ ក្រុមហុនបច្ចេកវិទ្យា Nokia ប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មិ Nokia 8 នៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូននេះនឹងដាក់លក់នៅក្នុងតម្លៃប្រហែលជា​ $565 នៅលើគេហទំព័រ Amazon ចាប់ពីថ្ងៃទី 14 ខែតុលាខាងមុខនេះ។

image

ស្មាតហ្វូន Nokia 8 គឺជាស្មាតហ្វូនថ្នាក់ខ្ពស់ដែលភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 5.3 អ៊ីងជាមួយកម្រិតភាពច្បាស់ 2560×1440 IPS LCD ជាមួយនឹងកញ្ចក់ Corning Gorilla Glass 5 ។ វាប្រើប្រាស់នូវអាលុយមីញ៉ូមប្រភេទ 6000 Series ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 13MP Color Sensor និងកាមេរ៉ា 13MP មួយទៀត Monochrome ដែលអាចថតកន្លែងដែលមានពន្លឺទាប។

ស្មាតហ្វូន Nokia 8 ភ្ជាប់ជាមួយប្រព័ន្ធប្រតិបត្តិការ Android 7.1.1 Nougat ហើយឆាប់ៗនេះវាពិតជាអាចដំណើរការ Android Oreo ។ ថាមពលថ្មរបស់វាគឺ 3090mAh និងទ្រទ្រង់បច្ចេកវិទ្យា Qualcomm Quick Charge 3.0 ថែមទៀត៕