ព័ត៌មាន

កម្មវិធីភ្ជាប់ការកម្សាន្តដ៏អស្ចារ្យនៅលើទូរទស្សន៍សាមសុងកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង

ការទស្សនាកម្មវិធីកម្សាន្តលើទូរស័ព្ទ ថេប្លេត ឬ កុំព្យូទ័រយួរដៃរបស់អ្នក នៅលើអេក្រង់ធំជាងមុន កំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពី សំណាក់អ្នកគាំទ្រផលិតផលសាមសុង។

 វិធីសាស្រ្តដែលអ្នកប្រើនឹងអាស្រ័យលើអាយុ ម៉ូដែលនិងប្រភេទទូរទស្សន៍ ថេប្លេតរបស់អ្នក។   ស្មាតហ្វូនឬថេប្លេតម៉ាកសាមសុងភាគច្រើន មានបំពាក់នូវលក្ខណៈពិសេសដែលអ្នកអាចប្រើដើម្បីតភ្ជាប់ ដោយអាស្រ័យលើម៉ូដែលនៃទូរស័ព្ទរបស់អ្នក ។

image

 image

លក្ខណៈពិសេសនេះនឹងត្រូវបានគេហៅថាអេក្រង់បញ្ចាំង (Screen Mirroring, ទិដ្ឋភាពឆ្លាត (Smart View) ឬការតភ្ជាប់រហ័ស (Quick Connect) ដែលអ្នកនឹងអាចស្វែងរកវានៅក្នុងការកំណត់ (Settings) ឬ ក្នុងម៉ឺនុយទាញចុះ (pull down menu)។  

 image

Connected TV គឺជាម៉ូដែលទូរទស្សន៍សាមសុងដែលមិនម៉ែនជាប្រភេទ Smart TV តែអាចភ្ជាប់ជាមួយទូរស័ព្ទដៃបាននឹងអាចធ្វើការបញ្ជាតាមទូរស័ព្ទបានយ៉ាងទំនើប និងអាចបញ្ជូនសំលេងពីទូរទស្សន៍មកទូរស័ព្ទដៃក៏បាន ជាពិសេសវាមានតម្លៃថោកទៀតផង។

 image

រីករាយជាមួយការកម្សាន្តចម្រុះ ជាមួយគុណភាពរូបភាពកម្រិត Full HD ម៉ត់ច្បាស់ស្រឡះត្រជាក់ភ្នែក ជាមួយការភ្ជាប់ដ៏ងាយស្រួល និងឆាប់រហ័ស។

  image

ម្យ៉ាងទៀត  វាផ្តល់សម្លេងច្បាស់ល្អ  ជាមួយឧបករណ៍បំពងសម្លេង Bluetooth ប្រកបដោយគុណភាពខ្ពស់ ដែលអាចភ្ជាប់ជាមួយទូរទស្សន៍ សាមសុង ដើម្បីកម្សាន្តសប្បាយជាមួយកម្មវិធីដ៏ទំនើបៗ ។

 image

ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺអ្នកអាចចែករំលែក ខ្សែភាពយន្ត ចម្រៀង រូបភាព ឬកម្មវិធីកម្សាន្តផ្សេងទៀត ទៅក្នុងទូរទស្សន៍ របស់អ្នក ដោយគ្រាន់តែភ្ជាប់តាមរយៈខ្សែ USB តែប៉ុណ្ណោះ។