ព័ត៌មាន

ស្អែកនេះអតិថិជនដែលកម្ម៉ង់ទិញទុកSAMSUNG GALAXY NOTE 8 អាចបានទូរស័ព្ទដៃប្រើហើយ

តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុនសាមសុង ប្រចាំប្រទេសកម្ពុជា បានប្រកាសថ្លែងអំណរអរគុណដល់អតិថិជនដែលបានកម៉្មង់ទិញទុក កំពូលទូរស័ព្ទដៃស្មាតហ្វូន Galaxy NOTE 8 ដែលតែងតែជឿជាក់ផលិតផលសាមសុង ក៏ដូចជា Galaxy NOTE 8 ដែលជាទូរស័ព្ទល្អបំផុតប្រចាំឆ្នាំ ២០១៧។​

 image

សម្រាប់កាលបរិច្ឆេទ ទទួលយកទូរស័ព្ទ Samsung Galaxy Note 8 គឺនៅថ្ងៃទី ២៩ កញ្ញា ២០១៧ សម្រាប់ អតិថិជន​នៅទីក្រុង ភ្នំពេញ និង​ ៣០ កញ្ញា ២០១៧ សម្រាប់អតិថិជននៅតាមបណ្តាខេត្ត នៅតាមបណ្តាដេប៉ូចែកចាយទូរស័ព្ទសាមសុងដែលខ្លួនបានទៅកក់ទុក។

 image

image

អតិថិជនដែលកម៉្មង់ទិញទុកមុន កុំភ្លេចសួររកអត្ថប្រយោជន៍បន្ថែមដូចជា៖

 –       ការថែមជូនកាស Samsung U-Flex មួយដោយឥតគិតថ្លៃ

–       ទទួលបានពី  លេខពិសេស (Silver Number តម្លៃលេខ ១២៩ ដុល្លា) ចំនួន១ ដោយឥតគិតថ្លៃពីគម្រោង Smart ធំហ្មង

–       តម្លៃទូរស័ព្ទនៅក្នុងពេលកម៉្មង់ទិញទុកមុន (Pre-order) គឺ ៩១៩ ដុល្លារ។

 image

បន្ទាប់ពីការបើកសម្ពោធកំពូលទូរស័ព្ទ  Galaxy NOTE 8 នាខែ សីហា កន្លងមក ទូរស័ព្ទដៃមួយនេះ ទទួលបានការគាំទ្រ និងចំណាប់អារម្មណ៍យ៉ាងវជ្ជមានក្រៃលែងពីសំណាក់ ក្រុមសារពត៌មានជាតិ និងអន្តរជាតិ, blogger, និងក្រុមបណ្តាញអ្នកថតរូបតាមទូរស័ព្ទដៃទៀតផង ដែលជាទូរស័ព្ទល្អបំផុតប្រចាំឆ្នាំ ២០១៧។

 image

បញ្ចាប់ការទន្ទឹងរង់ចាំនេះ​ ហើយមកធ្វើការសាកល្បង និង មើលរូបរាងដោយផ្ទាល់ភ្នែក ពីភាពអស្ចារ្យ របស់កំពូលទូរស័ព្ទ  Galaxy NOTE 8 នេះនៅតាមដេប៉ូចែកចាយទូរស័ព្ទដៃសាមសុងទូទាំងប្រទេសកម្ពុជា។