ព័ត៌មាន

Xiaomi Mi 5X Red Edition ចាប់ផ្តើមបង្ហាញវត្តមានក្នុងប្រទេសចិនហើយ

ស្មាតហ្វូនស៊េរីថ្មី Mi 5X ក្រៅពីពណ៌ខ្មៅ ពណ៌មាស និងពណ៌ផ្កាឈូក ឥឡូវនេះវាមានមួយពណ៌ទៀតហើយនោះគឺពណ៌ក្រហម​។ ស្មាតហ្វូនពណ៌ថ្មីនេះនឹងចាប់ផ្តើមដាក់លក់នៅថ្ងៃទី 1 ខែវិច្ឆិកាខាងមុខនេះទាំង Offline និង Online នៅក្នុងតម្លៃ 1500 យ័ន។ ការប្រើប្រាស់ពណ៌ក្រហមនេះគឺតំណាងទៅអោយសំណាងល្អនៅក្នុងប្រទេសចិន។

image

ប្រសិនបើលោកអ្នកមិនមែនរស់នៅក្នុងប្រទេសចិននោះ លោកអ្នកប្រហែលជាមិនមានសំណាងបានប្រើប្រាស់ស្មាតហ្វូននេះនោះទេព្រោះម៉ូដែលនេះលក់ផ្តាច់មុខតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ សម្រាប់ស្មាតហ្វូន Mi 5X នេះដំណើរការ MIUI នៅលើប្រព័ន្ធប្រតិបត្តិការ Android One ៕