ព័ត៌មាន

ទូរស័ព្ទ Nokia 8 ជំនាន់ថ្មីបំពាក់មុខងារ Bothie, អុបទិក ZEISS, បច្ចេកវិទ្យា Dual Sight ចាប់ផ្តើមចេញលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ

កាលពីថ្ងៃទី 27 ខែតុលា ឆ្នាំ 2017 កន្លងទៅនេះ HMD Global ដែលជាក្រុមហ៊ុនផលិតទូរសព្ទ័ Nokia បាននាំមកជូននូវស្មាតហ្វូនស៊េរីថ្មី គឺ Nokia 8 ដែលជាទូរសព្ទ័មានមុខងារ និងសមត្ថ ភាពខ្ពស់ រួមផ្សំនឹងរូបរាងរចនាឡើងយ៉ាងស្រស់ស្អាតពោរពេញដោយភាពច្នៃប្រឌិតសម្រាប់អ្នកចូលចិត្តលេងបណ្តាញសង្គម។ Nokia 8 គឺជាស្មាតហ្វូន បំពាក់នូវមុខងារ 3យ៉ាង មុនគេបង្អស់លើពិភពលោក ក្នុងនោះរួមមានការសហការជាលើកដំបូងជាមួយ ក្រុមហ៊ុន ZEISS ក្នុងការផលិតកញ្ចក់កាមេរ៉ាអុបទិកដែលល្អដាច់គេ។ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយបង្អស់ រួមទាំងសំបកអាលុយមីញ៉ូមដ៏ទាន់សម័យទាំងអស់នេះ ធ្វើឲ្យ Nokia 8 ក្លាយជាទូរសព្ទ័នាំមុខគេ ក្នុងចំណោមស៊េរីទូរសព្ទ័ Nokia ទាំងអស់ដែលបានផលិតឡើង។

image 

លើសពី Selfie គឺ #Bothie : Nokia 8 បាននាំមកនូវបច្ចេកវិទ្យាថតវីដេអូ Dual-Sight មុនគេបង្អស់ ដែលអាចឲ្យអ្នកប្រើប្រាស់ Live ផ្ទាល់រាល់សកម្មភាពជាក់ស្ដែងចូលក្នុងបណ្ដាញសង្គមនានា ដូចជា Facebook និងYouTube ផងដែរ។ បច្ចេកវិទ្យា Dual-Sight អាចឲ្យអ្នកប្រើប្រាស់ផ្ដិតយករូបភាព ឬ វីដេអូ បានពីកាមេរ៉ាមុខ និងកាមេរ៉ាក្រោយក្នុងពេលតែមួយ ដោយសកម្មភាពទាំងពីរនោះនឹងចេញជាផ្ទាំងរូបភាពពីរផ្គុំចូលគ្នានៅលើកញ្ចក់អេក្រង់ដ៏ល្អប្រណីត។ ជាមួយនិងការចុចប៊ូតុងតែម្តង ទូរសព្ទ័ Nokia 8 ដែលជាទូរសព្ទ័ដំបូងគេក្នុងលោកដែលមានសមត្ថភាព Live ផ្ទាល់ បានផ្តល់នូវបទពិសោធន៏ដ៏សំបូរបែបនិងប្លែកអស្ចារ្យ ដល់អ្នកដែលចូលចិត្តបង្កើតនូវអនុស្សាវរីយ៍ពិសេសៗជាមួយនឹងកាមេរ៉ាទូរសព្ទ័។ ដោយគ្រាន់តែអ្នកប្រើម្រាមដៃប៉ះអេក្រង់តែប៉ុណ្ណោះ រូបភាពដ៏អស្ចារ្យមួយនោះនឹងត្រូវបានផ្តិតទុកក្នុងទូរសព្ទ័ Nokia 8 របស់អ្នក។ 

Nokia 8 ក៏ជាស្មាតហ្វូនដំបូងគេដែលបំពាក់នូវសំឡេង Nokia OZO Audio ដែលផ្តល់ឲ្យអ្នកប្រើប្រាស់នូវបច្ជេកវិទ្យាទំនើបដែលមាននៅក្នុងដៃរបស់អ្នកប្រើប្រាស់។ សំឡេង OZO spatial 360° ផ្តល់នូវសំឡេងដែលលាន់ឮរងំជាមួយវីដេអូកម្រិត 4K។ ប្រព័ន្ធស្រូបសំឡេង 360° audio ទំនើបចុងក្រោយរបស់ស្មាតហ្វូន Nokia 8  នឹងធ្វើឲ្យអ្នកប្រាកដថារាល់ការទស្សនាវីដេអូនៅក្នុងស្មាតហ្វូនរបស់អ្នក ធ្វើឲ្យអនុស្សាវរីយទាំងឡាយរបស់អ្នកនៅតែរស់រវើកជានិច្ច។  

ជាមួយនឹងកម្រាស់គែមត្រឹមតែ4.6mm និងកម្រាស់ស្តើងជាមធ្យមត្រឹមតែ 7.3mm ទូរសព្ទ័ Nokia 8 ដែលមានសំបករលើបរលោង គឺត្រូវបានគេផលិតនិងក្រឡឹងចេញពីដុំលោហះធាតុអាលុយមីញ៉ូមស៊េរី 6000  មួយដុំហើយការរចនារបស់វាត្រូវបានធ្វើឡើងយ៉ាងផ្ចិតផ្ចង់ដោយឆ្លងកាត់ដំណាក់កាលទាំង40នៃការផលិត ដែលរួមមានការកែច្នៃ និងការដុសខាត់ផ្សេងៗ។ ស្មានហ្វូនដែលនាំមុខគេនេះ បំពាក់នូវកញ្ចក់អេក្រង់ភ្លឺថ្លា ឆ្លងកាត់ដំណាក់កាលផលិតកម្មរយៈពេលជាង 20 ម៉ោងដើម្បីទទួលបានរូបរាងដ៏ប្រណីត។ 

 image

– វិមាត្រថ្មីនៃសំឡេងជាមួយ OZO Audio ៖ ទូរសព្ទ័ Nokia 8 បំពាក់ដោយប្រព័ន្ធសំឡេង OZO Audio រួមបញ្ចូលមីក្រូហ្វូនចំនួនបី ជាមួយនឹងបច្ចេកវិទ្យា ផ្ដាច់មុខ Nokia acoustic algorithms ដែលអាចចាប់យកសំឡេងក្នុងបរិយា កាសជុំវិញ 360 ដឺក្រេ។ អ្នកអាចចែករំលែកវីដេអូ 4K របស់អ្នកជាមួយសំឡេង OZO Audio បានគ្រប់ទីកន្លែង រីឯបច្ចេកវិទ្យា binaural codecs អាចឲ្យអ្នកចាក់វីដេអូមើលជាមួកំរិត សំលេងខ្លាំងនិងមុតច្បាស់ប្រកបដោយគុណភាពខ្ពស់ ទោះបីជានៅលើឧបករណ៍ដទៃទៀតដែលគ្មានប្រព័ន្ធ OZO Audio ក៏ដោយ ។

– ការច្នៃប្រឌិត និងវិស្វកម្មភាពដ៏ជាក់លាក់ ៖ ដំណើរការដោយ CPU Qualcomm® SnapdragonTM 835 ធ្វើឲ្យ Nokia 8 ដំណើរការបានយ៉ាងរលូនគ្រប់ផ្នែកទាំងអស់ ព្រមទាំងអាចធ្វើការចាក់មើលវីដេអូទំហំ 4K រយៈពេល11ម៉ោងជាប់គ្នា ជាមួយការសាកថ្មត្រឹមតែម្តងប៉ុណ្ណោះ។ ស្មាតហ្វូន Nokia 8 ដំណើរការដោយ Qualcomm® Quick ChargeTM 3.0 អាចធ្វើឲ្យអ្នកប្រើប្រាស់ ធ្វើការសាកថ្មដែលជិតអស់បានឡើងវិញយ៉ាងលឿន ដូច្នេះអ្នកអាចបន្តប្រើប្រាស់បានតាមតម្រូវការ។

– ប្រព័ន្ធប្រតិបត្តិការ Android ដំណើរការល្អឥតខ្ចោះ ៖ ទូរសព្ទ័ Nokia តែងតែផ្តល់ជូននូវបទពិសោធនៃការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ល្អឥតខ្ចោះ នឹងមិនបណ្ដោយឲ្យកម្មវិធីដែលមិនចាំបាច់ណាមួយមកពន្យឺតដំណើរស្មាតហ្វូនរបស់អ្នកឡើយ។ Nokia 8 បញ្ចូលគ្នារវាងប្រព័ន្ធប្រតិបត្តិការ Android ល្អឥតខ្ចោះ និងវិស្វកម្មពោរពេញដោយការច្នៃប្រឌិត បង្កើតបាននូវសក្តានុពលពេញលេញនៃប្រតិបត្តិករ SnapdragonTM 835។ ជាមួយនឹងការធ្វើបច្ចុប្បន្នភាព សុវត្ថិភាពប្រចាំខែ Nokia 8 ស្មាតហ្វូន តែងតែមានសុវត្ថិភាព និងទាន់សម័យកាលជានិច្ច។ Nokia 8 ត្រូវបានធានាសុវត្ថិភាព ជាមួយនឹងការផ្ទៀងផ្ទាត់ស្នាមម្រាមដៃ biometric ផ្តល់ជូននូវសុវត្ថិភាពកាន់តែខ្លាំង ធ្វើឱ្យស្មាតហ្វូនមួយនេះជាដៃគូដ៏សមស្របដែលអ្នកត្រូវការ។

image 

Nokia 8 មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ទឹកប៊ិចភ្លឺ ពណ៌ទឹកប៊ិចក្រម៉ៅ និងពណ៌ប្រាក់ (steel)។ រាល់ការទិញNokia 8 ក្នុងតម្លៃត្រឹមតែ 525 ដុល្លារតែប៉ុណ្ណោះ នឹងមានការថែមជូន ទូរសព្ទ័អិនចុចពិល (Nokia 105)  លេខទូរស័ព្ទ Smart ពិសេសតម្លៃ129 ដុល្លារ និងគម្រោង Smart ធំហ្ម៎ង! សំរាប់ 24 សប្តាហ៏។