ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី OnePlus 5T នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី​ 16 ខែវិច្ឆិកា ហើយដាក់លក់នៅថ្ងៃទី 21 ខែវិច្ឆិកា

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus ប្រកាសថា ស្មាតហ្វូនជំនាន់ថ្មី OnePlus 5T នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី​ 16 ខែវិច្ឆិកាងខាងមុខនេះនៅវេលាម៉ោង 11AM ។ ទីតាំងនៃការប្រកាសសម្ភោធន៍ស្មាតហ្វូននេះគឺនៅទីក្រុងញ៉ូវយ៉ក។

image

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងធ្វើការ LiveStreamed នៅជុំវិញពិភពលោកហើយសម្រាប់អ្នកដែលចង់ចូលរួមនៅក្នុងព្រឹត្តិការណ៍នេះអាចទិញសំបុត្រនៅលើគេហទំព័រ OnePlus នៅថ្ងៃទី 8 ខែវិច្ឆិកានេះនៅក្នុងតម្លៃ $40 ។ ស្មាតហ្វូន OnePlus 5T នឹងដាក់លក់នៅអាមេរិកខាងជើង និងទ្វីបអ៊ឺរ៉ុបនៅថ្ងៃទី 21 ខែវិច្ឆិកាខាងមុខនេះ ហើយវានឹងទៅដល់ប្រទេសចិននៅថ្ងៃទី 1 ខែធ្នូ។

ស្មាតហ្វូន OnePlus 5T នឹងមានអេក្រង់ 18:9 កម្រិតភាពច្បាស់ 1080 x 2160 បន្ទះឈីប Snapdragon 835 Chipset រ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB។ កាមេរ៉ាភ្លោះខាងក្រោយទំហំ 20MP និងកាមេរ៉ាខាងមុខទំហំ 16MP ។ ស្មាតហ្វូន OnePlus 5T នឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ៕