ព័ត៌មាន

KGI: តម្រូវការ iPhone 8 មានការថយចុះ ប៉ុន្តែតម្រូវការរបស់ iPhone X មានការកើនឡើងខ្លាំង!

អ្នកវិភាគដ៏ល្បីឈ្មោះ Ming-Chi Kuo របស់ក្រុមហ៊ុន KGI ទើបតែបញ្ចេញនូវរបាយការណ៍មួយទៀតនៅថ្ងៃនេះថា តម្រូវរបស់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន​Apple នឹងមានការកើនឡើងខ្លាំង។ លោក Kuo ប៉ាន់ស្មានថា iPhone X នឹងលក់នៅក្នុងចន្លោះពី 22 ទៅ 24 លានគ្រឿងនៅក្នុងត្រីមាសឆ្នាំនេះ ហើយវានឹងមានតម្រូវការខ្លាំងនៅដើមឆ្នាំ 2018 ផងដែរ។

image

ការផលិតទូរស័ព្ទ iPhone X នឹងមានការកើនឡើងពី 35% ទៅ 45% នៅត្រីមាសបន្ទាប់។ សម្រាប់តម្រូវការរបស់ iPhone 8 នឹងមានការធ្លាក់ចុះជាងពាក់កណ្តាលនៅក្នុងត្រីមាសទី 1 នៅក្នុងឆ្នាំ 2018 ចំនែក iPhone 8 Plus មានតម្រូវការខ្ពស់ជាងមុនបន្តិចដោយសារតែអ្នកគាំទ្ររបស់ក្រុមហ៊ុន Apple ត្រូវការទូរស័ព្ទ iPhone ដែលមានអេក្រង់ធំ៕