ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ចាប់ផ្តើមកម្មង់ទិញមុននាឡិកាឆ្លាតវៃ​ Steel HR សារជាថ្មី!

ប្រសិនបើលោកអ្នកខកខានមិនបានទិញនាឡិកាឆ្លាតវៃ Steel HR នោះ លោកអ្នកពិតជារីករាយនៅក្នុងពេលនេះដោយសារតែអ្នកអាចកម្មង់ទិញសារជាថ្មីម្តងទៀតហើយ។ ឥឡូវនេះ នាឡិកាឆ្លាតវៃនេះដាក់ឱ្យកម្មង់ទិញមុនទៀតហើយ ការមកដល់របស់វាប្រហែលជានៅក្នុងរដូវវិស្សមកាលនេះ។​

imageimageimage

នាឡិកានេះមានរូបរាងស្រស់ស្អាតភ្ជាប់ជាមួយនឹងសេនស័រវាស់ចង្វាក់បេះដូង។ ប្រសិនបើអ្នកភ្ជាប់នាឡិកានេះតាមរយៈប្រព័ន្ធ Bluetooth អ្នកនឹងទទួលបាននូវ Notifications សម្រាប់ការខល ការផ្ញើសារ និងព្រឹត្តិការណ៍ជាច្រើនទៀត។ Nokia Steel HR បំពាក់នូវប្រព័ន្ធការពារទឹកជម្រៅដល់ទៅ 50m ហើយវាភ្ជាប់ជាមួយនឹងមុខងារ Automatic Swimming Detection ថែមទៀត។

នាឡិកាឆ្លាតវៃ Steel HR នេះអាចប្រើប្រាស់បានរយៈពេល 25 ថ្ងៃ ហើយវាមានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ និងពណ៌ស។ នាឡិកានេះលក់នៅក្នុងតម្លៃប្រហែលជា $180 ៕