ព័ត៌មាន

ស្មាតហ្វូន Nokia 2 ចាប់ផ្តើមកម្មង់ទិញហើយនៅក្នុងសហរដ្ឋអាមេរិកក្នុងតម្លៃ $99

ស្មាតហ្វូនស៊េរីថ្មី Nokia 2 ប្រកាសបង្ហាញខ្លួនជាផ្លូវការនៅចុងខែតុលាដោយក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ។ ស្មាតហ្វូននេះដាក់លក់ហើយនៅក្នុងប្រទេសរុស្សី និងប្រទេសអាព្រិកខាងត្បូង ហើយបន្ទាប់មកវានឹងមកដល់សហរដ្ឋអាមេរិក។

image

នៅថ្ងៃនេះ ស្មាតហ្វូន Nokia 2 ចាប់ផ្តើមដាក់ឱ្យធ្វើការកម្មង់ទិញមុនហើយនៅក្នុងក្រុមហ៊ុនចែកចាយជាច្រើនដូចជា Amazon, B&H និង Best Buy ជាមួយនឹងតម្លៃត្រឹមតែ​$99 ប៉ុណ្ណោះ។ ស្មាតហ្វូននេះមានថាមពលថ្មខ្លាំងដល់ទៅ 4100mAh ហើយវាមានអេក្រង់ទំហំ 5 អ៊ីញកម្រិតភាពច្បាស់ 720p រ៉េម 1GB និងម៉េមូរីទំហំ 8GB ។ ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 212 កាមេរ៉ាខាងក្រោយ 8MP ភ្ជាប់ជាមួយនឹងមុខងារ LED Flash និងកាមេរ៉ាខាងមុខទំហំ 5MP ផងដែរ៕