ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy C7 ចាប់ផ្តើមទទួលការអាប់ឌែតទៅកាន់ Android Nougat ហើយ!

ស្មាតហ្វូនជាច្រើនស៊េរីម៉ូដែលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រភេទ Galaxy ថ្នាក់កណ្តាលចាប់ផ្តើមទទួលការអាប់ឌែតទៅកាន់ Android Nougat ហើយ ក្នុងនោះក៏មានស្មាតហ្វូន Samsung Galaxy C7 ផងដែរ។ ការអាប់ឌែតនេះមានទំហំ 1142MP ដែលលោកអ្នកនឹងទទួលបាននូវបទពិសោធន៍ថ្មីអស្ចារ្យជាមួយនឹងការប្រើប្រាស់ទៅលើមុខងារ Always-On-Display, Multi-Window និង Setting Menu ជាច្រើនទៀត។

image

image

សម្រាប់ Apps នៅលើស្មាតហ្វូន Galaxy C7 នឹងដំណើរការលឿនជាងមុន ហើយវាប្រើប្រាស់ថាមពលថ្មកាន់តែមានប្រសិទ្ធិភាពថែមទៀតៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏រំលឹកទៅកាន់អ្នកប្រើប្រាស់ Gear IconX ទាំងអស់ឱ្យធ្វើការឆែកមើលថាតើ Apps របស់ពួកគេអាចធ្វើការ Upgrade ជាមួយនឹងការអាប់ឌែតនេះឬក៏អត់ ដូចនេះពួកគេត្រូវធ្វើការ Backup ផងដែរ៕