Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

អ្នកសារព័ត៌មានចាប់ផ្តើមរូបិយប័ណ្ណឌីជីថល (Digital Currency) ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ

November 24
01:15 pm 2017
Like and Share this page:

មូលនិធិវិនិយោគកាលីហ្វ័រញ៉ា HigherOrderVC និងក្រុមអ្នកកាសែតនៅទូទាំងពិភពលោកសហការគ្នាបង្កើតរូបិយប័ណ្ណថ្មីមួយដើម្បីផ្តល់ហិរញ្ញប្បទានដល់អ្នកសារព័ត៌មានផ្នែកស៊ើបអង្កេត។ រូបិយប័ណ្ណនិម្មិតថ្មីដែលមានឈ្មោះថា PressCoin មានបំណងពង្រឹងអ្នកកាសែតឯករាជ្យជាមួយនឹង Tools ថ្មីៗដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយក៏ដូចជាការលើកកម្ពស់ទៅលើតម្លាភាព និងឯករាជ្យភាពហិរញ្ញវត្ថុរបស់ពួកគេ។ PressCoin ត្រូវគេរំពឹងថានឹងធ្វើឱ្យមានប្រាក់ចំណូលផ្សាយពាណិជ្ជកម្មដោយលើកកម្ពស់ភាពផ្ដាច់មុខនៃប្រព័ន្ធផ្សព្វផ្សាយសាជីវកម្មជាមួយនឹងមាតិកានៃការសហការគ្នា។

 image

លោក Amit Rathore អគ្គនាយករបស់ PressCoin ត្រូវបានដកស្រង់សម្តីដោយ Weekly Payment ដែលជាទស្សនាវដ្តីមួយដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កដែលគ្របដណ្តប់លើការទូទាត់ប្រាក់តាមទូរស័ព្ទនិយាយថា "នៅថ្ងៃនេះ ក្រុមអ្នកកាសែតត្រូវចងភ្ជាប់ទៅនឹងផលប្រយោជន៍របស់អ្នកបោះពុម្ពផ្សាយ។ អ្នកបោះពុម្ពផ្សាយកាន់តែច្រើនឡើងៗកំពុងស្វែងរកប្រាក់ដុល្លារតាមការផ្សាយពាណិជ្ជកម្ម។ ដើម្បីទទួលការចូលមើល ពួកគេក៏ប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់មាតិការបស់ពួកគេ។ នេះមិនត្រឹមតែសម្រុះសម្រួលដល់សុចរិតភាពនៃសារព័ត៌មានឯករាជ្យប៉ុណ្ណោះទេ ថែមទាំងជម្រុញឱ្យមានលុយនៅលើលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ"។

 ការផ្តល់ជូនសាច់ប្រាក់ដំបូង (ICO) រយៈពេល 28 ថ្ងៃត្រូវកំណត់នៅថ្ងៃទី ២២ ខែវិច្ឆិកាដោយមានតម្លៃដំបូង PressCoin គឺត្រឹមតែមួយដុល្លារអាមេរិក។ រូបិយប័ណ្ណត្រូវចុះបញ្ជីនៅចក្រភពអង់គ្លេស ហើយនឹងត្រូវដំណើរការនៅជាសាធារណៈសម្រាប់ក្រុមហ៊ុនមានកំណត់ បន្ទាប់ពី ICO បញ្ចប់។ អ្នកបង្កើតគ្រោងនឹងដំណើរការនូវ១០០ ០០០ ០០០ ឯកតាទៅលើការវិនិយោគិនក្នុងអំឡុងពេលនៃការផ្តល់ជូននេះ។

 រូបិយប័ណ្ណឌីជីថលថ្មីនេះផ្អែកទៅលើប្រព័ន្ធ blockchain ដែលដើរតួជាសៀវភៅគ្រប់គ្រងវិមជ្ឈការនៃអន្តរកម្មរបស់វារួមគ្នាអំពីការចូលរួមរបស់អ្នកកាសែត និងឥទ្ធិពលនៅលើវេទិកាបោះផ្សាយ។ វាមានការរាយការណ៍ថាការយកតម្លៃនៃការបង់ប្រាក់នៅលើគេហទំព័រព័ត៌មាន និងការចែកចាយរង្វាន់ហិរញ្ញវត្ថុដល់អ្នកបង្កើតមាតិកាដែរ។អ្នកបង្កើតរំពឹងថារាល់ការបោះពុម្ពទាំងអស់ផ្តោតលើផ្នែកផ្សេងៗដូចជាលទ្ធិប្រជាធិបតេយ្យ នយោបាយ ថាមពល ការអប់រំ សុខភាព និងវិទ្យាសាស្ត្រជាដើម៕

 

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 20097
Yesterday : 20551
This Month : 308229
Last Month : 504810
Total Visitor : 24181806