ព័ត៌មាន

Huawei Mate 10 Lite ឥឡូវនេះមានពណ៌ថ្មី Aurora Blue ដ៏ស្រស់ស្អាត

ពណ៌ថ្មី Aurora Blue ដ៏ស្រស់ស្អាតរបស់ស្មាតហ្វូន Huawei Mate 10 Lite បង្ហាញខ្លួនហើយនៅថ្ងៃនេះខណៈពេលដែលពណ៌ពីមុនមានតែ Gold និង Obsidian Black តែប៉ុណ្ណោះ។ ស្មាតហ្វូននេះអាចរកទិញបាននៅ​ Vmall និង JD ។ ស្មាតហ្វូន Mate 10 Lite ដាក់លក់នៅក្នុងតម្លៃ 2400 យ័នជាមួយនឹងរ៉េមផ្ទុកទិន្នន័យទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។

image

ស្មាតហ្វូន LCD មានអេក្រង់ទំហំ 5.9 អ៊ីងមានកម្រិត 18:9 Aspect Ratio កម្រិតភាពច្បាស់ 1080 ភិចសែល។ ស្មាតហ្វូននេះប្រើប្រាស់បន្ទះឈីប Kirin 970 Chipset ហើយទ្រទ្រង់នូវវីដេអូ 4K ។ ស្មាតហ្វូន Mate 10 Lites ចាប់ផ្តើមទទួលការកម្មង់ទិញមុនហើយចាប់ពីថ្ងៃទី 30 វិច្ឆិកានេះតទៅ៕