ព័ត៌មាន

ស្មាតហ្វូន Nokia 9 អេក្រង់ពេញលេញរបស់ក្រុមហ៊ុន HMD ពិតជាទាក់ទាញបំផុត!

ស្មាតហ្វូនស៊េរីថ្មី Nokia 9 របស់ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ប្រហែលជាមិនមានរន្ធដោត Headphone Jack ហើយវាក៏នឹងបំពាក់នូវប្រព័ន្ធ IP67 សម្រាប់ការពារការជ្រាបទឹក និងការពារធូលីផងដែរ។ ស្មាតហ្វូន Nokia 9 នឹងមានអេក្រង់ពេញលេញទាំងផ្នែកខាងក្រោយ និងផ្នែកខាងមុខដែលវាប្រហែលជាប្រើប្រាស់នូវបច្ចេកវិទ្យា  Wireless Charging ផងដែរ។

image

ការរចនារូបរាងរបស់ស្មាតហ្វូន Nokia 9 ត្រូវបែកធ្លាយផ្តាច់មុខតាមរយៈសម្បកទូរស័ព្ទដែលដាក់លក់នៅលើគេហទំព័រ Amazon ។ សម្បកទូរស័ព្ទនេះបង្ហាញថាស្មាតហ្វូននេះនឹងមានអេក្រង់កម្រិត 18:9 ប្រព័ន្ធកាមេរ៉ាភ្លោះ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយ។

ក្រុមហ៊ុនបច្ចេកវិទ្យា HMD នឹងប្រកាសបង្ហាញស្មាតហ្វូន Nokia 9 មុនដាច់ឆ្នាំនេះ ហើយវានៅមិនទាន់ដឹងថាតើពេលណាដែលស្មាតហ្វូននេះដាក់លក់ជាផ្លូវការនោះទេ៕