ព័ត៌មាន

សហរដ្ឋអាមេរិកចោទប្រកាន់ជនជាតិចិនបីនាក់ពីបទហេគទៅលើក្រុមហ៊ុន Moody's, Siemens

នាយកដ្ឋានយុត្តិធម៌សហរដ្ឋអាមេរិកចោទប្រកាន់ក្រុមអ្នកជំនាញសន្តិសុខកុំព្យូទ័ររបស់ប្រទេសចិនចំនួន ៣ នាក់កាលពីថ្ងៃចន្ទនេះពីបទហេគទៅលើក្រុមហ៊ុន Moody&#039s, Siemens និង Trimble ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខាងប្រព័ន្ធ GPS ។ ជនជាតិចិនទាំងបីនាក់នេះផ្សារភ្ជាប់ជាមួយនឹងក្រុមហ៊ុនព័ត៌មានវិទ្យា Guangzhou Boyu ដែលមានមូលដ្ឋាននៅក្វាងទុងត្រូវគេស្គាល់ថា Boyusec ដែលក្រុមអ្នកវិភាគសន្តិសុខលោកខាងលិចអះអាងថាមានទំនាក់ទំនងជាមួយក្រសួងសន្តិសុខរដ្ឋចិន។

image

ជនជាតិចិនទាំង ៣ នាក់នេះគឺសហស្ថាបនិករបស់ក្រុមហ៊ុន Boyusec លោក Wu Yingzhuo នាយកប្រតិបត្តិលោក Dong Hao និងបុគ្គលិកឈ្មោះ Xia Lei ។ ជនជាតិចិនទាំង ៣ នាក់នេះហេគទៅលើអ៊ីម៉ែល Servers របស់ក្រុមហ៊ុន Moody&#039s Analytics នៅក្នុងឆ្នាំ 2011 ហើយអាចដំណើរការចូលទៅក្នុងអ៊ីម៉ែលរបស់បុគ្គលម្នាក់ៗដែលជាអ្នកជំនាញខាងសេដ្ឋកិច្ចកម្រិតខ្ពស់ដែលតំណាងឱ្យក្រុមហ៊ុន Moody ។ Moody&#039s មិនទាន់បញ្ជាក់ ឬបដិសេធនោះទេ ប៉ុន្តែក្រុមហ៊ុននិយាយថា វា “ធ្វើការយ៉ាងជិតស្និទ្ធ” ជាមួយការស៊ើបអង្កេត ហើយមិនបាត់បង់ទិន្នន័យរបស់អតិថិជន ឬនិយោជិកណាមួយទៅកាន់ពួក Hackers នោះទេ។

យោងតាមការចោទប្រកាន់របស់សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ២០១៤ ពួក Hacker ជនជាតិចិនបីនាក់ហេគចូលទៅក្នុងបណ្តាញកុំព្យូទ័ររបស់ក្រុមហ៊ុនអេឡិចត្រូនិកយក្សអាឡឺម៉ង់ដើម្បីលួចឯកសារ និងទិន្នន័យយ៉ាងច្រើនពីអាជីវកម្មបច្ចេកវិទ្យាថាមពល និងអាជីវកម្មដឹកជញ្ជូន។ វាបន្ថែមទៀតថា នៅក្នុងឆ្នាំ ២០១៥-២០១៦ ពួកគេលួចព័ត៌មានផ្នែករឹង និងសូហ្វវែរថ្មីពីប្រព័ន្ធរុករកផ្កាយរណបថ្មីមួយដែលត្រូវបង្កើតឡើងដោយក្រុមហ៊ុន Trimble ។

អ្នកទាំងបីនាក់នេះត្រូវចោទប្រកាន់ពីបទក្លែងបន្លំកុំព្យូទ័រ, ការលួចបន្លំតាមបណ្តាញ, ការលួចអត្តសញ្ញាណ និងការលួចព័ត៌មាន Files ជាច្រើនចេញពីអាជីវកម្មថាមពល បច្ចេកវិទ្យា និងដឹកជញ្ជូន។ការចោទប្រកាន់មិននិយាយអ្វីដែលទាក់ទងរបស់ Boyusec ធ្វើជាមួយព័ត៌មានទាំងនេះនោះទេ។ នៅឆ្នាំ ២០១៥ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាស្រង់ការសន្យាពីមេដឹកនាំចិនលោកស៊ីជីនភីង (Xi Jinping) ដើម្បីបញ្ឈប់ការលួចរបស់ចិននៃពាណិជ្ជកម្មសម្ងាត់។ ចាប់តាំងពីពេលនោះមក អ្នកជំនាញផ្នែកស៊ើបការណ៍ និងឧស្សាហកម្មអាមេរិកនិយាយថា ការអនុវត្តនេះថយចុះយ៉ាងខ្លាំង ប៉ុន្តែមិនបាត់នោះទេ (ការលួចហេគពីចិន)៕