ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung មានគម្រោងក្នុងការប្រកាសបង្ហាញ​ Smart Speaker នៅក្នុងឆមាសទី 1 ឆ្នាំ 2018

កាលពីពេលមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ជាក់ថា ខ្លួនកំពុងតែធ្វើការនៅលើ Smart Speaker ដែលដំណើរការនូវប្រព័ន្ធ Bixby ដែលបញ្ជាក់ថា ឧបករណ៍នេះនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ។ នៅក្នុងរបាយការណ៍ថ្មីនេះ ក្រុមហ៊ុនមានគោលដៅក្នុងការបញ្ចេញស្មាតហ្វូន Smart Speaker នៅក្នុងទីផ្សារនៅពេលមួយនៅឆមាសទី 1 នៅឆ្នាំក្រោយនេះ។

image

របាយការណ៍នេះអះអាងថា Speaker នេះនឹងផ្តោតសំខាន់ទៅលើគុណភាពនៃប្រព័ន្ធ Audio ហើយវាអាចភ្ជាប់ទៅកាន់សម្ភារៈប្រើប្រាស់នៅក្នុងផ្ទះដូចជាការបើកភ្លើង និងការចាក់សោរផងដែរ។ ឧបករណ៍នេះអាចភ្ជាប់ទំនាក់ទំនងទៅកាន់ស្មាតហ្វូន និងទូរទស្សន៍។

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ថ្មីៗនេះកំពុងតែសិក្សានៅលើទំហំនៃ Smart Speaker របស់ខ្លួននៅចន្លោះ Amazon Echo និង Apple HomePod ។ Speakers នេះនឹងមានច្រើនពណ៌សម្រាប់ជ្រើសរើស ហើយគំរូរបស់វាគឺពណ៌ខ្មៅ៕