ព័ត៌មាន

ទិញទូរស័ព្ទសាមសុង J Series ក្នុងឪកាសឆ្នាំថ្មីនេះនឹងទទួលបានការថែមជូនពិសេសភ្លាមៗ

ដើម្បីរីករាយឆ្នាំថ្មី ឆ្នាំសកល 2018 ក្រុមហ៊ុនសាមសុងបានរៀបចំកម្មវិធីផ្តល់ជូនពិសេសអស្ចារ្យ សម្រាប់អតិថិជនទាំងអស់ដែលតែងតែគាំទ្រនូវផលិតផលសាមសុង ដែលប្រកបដោយភាពទាន់សម័យ និងគុណភាពខ្ពស់។

 image

 រាល់ការទិញស្មាតហ្វូន Galaxy J Series ចាប់ពីថ្ងៃទី 01 មករា រហូតដល់ថ្ងៃទី 31 មករា ២០១៨លោកអ្នកនឹងទទួលបានការថែមជូនពិសេសដូចជា មេម៉ូរី 64GB ឧបករណ៍បំពងសម្លេង Hoco Speaker BS10 ក្រម៉ា និង ឧបករណ៍បំពងសម្លេង Hoco Speaker BS6 ដ៏ស្រស់ស្អាតពីក្រុមហ៊ុនសាមសុង។ រាល់ការថែមជូនទាំងអស់អាស្រ័យទៅលើម៉ូដែលទូរស័ព្ទដែលលោកអ្នកបានទិញ។

 គួររំលឹកផងដែរថា ទូរស័ព្ទ Galaxy J7 Pro គឺជាស្មាតហ្វូនដំបូងបំផុតក្នុង Galaxy J Series ដែលបំពាក់នូវកាមេរ៉ាខាងមុខ និងខាងក្រោយទំហំ 13 មេហ្គាភិចសែល ជាមួយលែន f1.7  ដែលអាចចាប់រូបបានយ៉ាងច្បាស់ និងភ្លឺស្រស់ស្អាត ទោះបីនៅក្នុងកន្លែងដែលមិនសូវមានពន្លឺក៏ដោយ។

image

 មិនតែប៉ុណ្ណោះ Galaxy J7 Pro ក៏ជាស្មាតហ្វូនដែលមានរូបរាងស្អាត ជាមួយអេក្រង់ Super AMOLED ទំហំ 5.5” (13.97 សង់ទីម៉ែត្រ) ដែលជួយឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនកាន់តែមានភាពងាយស្រួលក្នុងការកាន់ប្រើប្រាស់ដូចជាមើលវីដេអូ ថតរូប និងលេងបណ្តាញសង្គមជាដើម។ល។ 

 សូមរួសរាន់ទ្បើង! កុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតទៅឲ្យសោះ ព្រោះការផ្តល់ជូនពិសេសនេះមានរយៈពេលកំណត់ត្រឹមថ្ងៃទី 31 មករា 2018 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជនតាមរយៈទូរស័ព្ទលេខ 1800 203 232