ព័ត៌មាន

Google Assistant ចាប់ផ្តើមបង្ហាញវត្តមាននៅលើ Smart Displays ហើយ!

ក្រុមហ៊ុនបច្ចេកវិទ្យា Google ចាប់ផ្តើមប្រកាសបង្ហាញអំពីជំនួយការឆ្លាតវៃ Assistant ដែលនឹងឆាប់ៗនេះដំណើរការនៅលើ Smart Displays ។ នៅក្នុងប្លុកមួយ ក្រុមហ៊ុននេះបញ្ជាក់ថាក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដូចជា JBL, Lenovo, LG និង Sony នឹងប្រកាសបង្ហាញផលិតផលជាច្រើននៅឆ្នាំនេះ។

image

សម្រាប់ Assistant នៅលើ Smart Displays ដំណើរការដោយ Android Things ហើយនៅពេលនេះ ក្រុមហុនបច្ចេកវិទ្យា Lenovo ក៏ប្រកាសបង្ហាញនូវឧបករណ៍មួយដែលមានឈ្មោះថា Lenovo Smart Display ដែលប្រើប្រាស់នូវ Qualcomm Home Hub Platform នៅលើអេក្រង់ Full HD Touchscreen ។

សម្រាប់ឧបករណ៍នេះមានអេក្រង់ទំហំ 8 អ៊ីញតម្លៃ $199.99 និងទំហំ 10 អ៊ីញតម្លៃ $249.99ហើយវាមានពីរពណ៌សម្រាប់ជ្រើសរើសគឺ Soft Grey និង Natural Bamboo ។