ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា​ Google ច្របាច់បញ្ចូលនូវសេវាកម្មទូទាត់ប្រាក់របស់ខ្លួនជាមួយនឹង Google Pay

ក្រុមហ៊ុនបច្ចេកវិទ្យា Google ប្រកាសបង្ហាញថា ខ្លួនធ្វើការប្រើប្រាស់នូវឈ្មោះថ្មីសម្រាប់ Google Wallet និង Android Pay នោះគឺ Google Pay ។ ក្រុមហ៊ុនបច្ចេកវិទ្យា Google នឹងប្រើប្រាស់នូវ Google Pay Logo សម្រាប់ប្រើប្រាស់ជាប្រព័ន្ធទូទាត់ប្រាក់។

image

សម្រាប់ Android Pay Logo ត្រូវប្រើប្រាស់នៅពេលដែលប្រើប្រាស់ជាមួយនឹង NFC ឬ Google Wallet នៅពេលដែលទិញ Content នៅលើ Play Store ពេលនេះ អ្នកប្រើប្រាស់នឹងមើលឃើញនូវ Google Pay Logo ។ សម្រាប់ Google Pay អាចប្រើប្រាស់នូវសេវាកម្មជាច្រើនដូចជា Airbnb, Dice, Fandango, HungryHouse, Instacart និងជាច្រើនទៀត៕