ព័ត៌មាន

iPhone 7 Plus គឺជាស្មាតហ្វូនដែលលក់ដាច់បំផុតចំណាត់ថ្នាក់ទី 2 នៅក្នុងប្រទេសចិនឆ្នាំ 2017

នៅក្នុងរបាយការណ៍ពី Counterpoint Research បញ្ជាក់ថា សម្រាប់ស្មាតហ្វូនដែលលក់ដាច់ខ្លាំងបំផុតនៅក្នុងឆ្នាំ​2017 នោះគឺ Oppo R9s ចំណែកលេខ 2 បានទៅលើទូរស័ព្ទ iPhone 7 Plus ខណៈពេលែល vivo X9 ឈរនៅចំណាត់ថ្នាក់លេខ 3 ។

image

សម្រាប់ទិន្នន័យនៃការលក់ប្រចាំខែជាមធ្យមរបស់ស្មាតហ្វូនទាំង​10 នេះគឺប្រហែលជា 1 លានគ្រឿងក្នុងឆ្នាំ 2017 ។ ស្មាតហ្វូន Oppo ទទួលបានចំណែកទីផ្សារច្រើនដោយសារតែវាផ្តោតទៅលើការថតរូប Selfies ហើយតម្លៃរបស់វាគឺចន្លោះពី $200 ទៅ $450 ។

image

សម្រាប់ឆ្នាំ 2018 នេះ ស្មាតហ្វូនដែលមានអេក្រង់ Bezel-Less នឹងក្លាយជាស្មាតហ្វូនដែលឈរនៅចំណាត់ថ្នាក់កំពូលទាំង 10 ហើយការថតរូបគឺពិតជាសំខាន់មែនទែនសម្រាប់អតិថិជននៅក្នុងប្រទេសចិននោះ៕