ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា LG Mobile នៅបន្តការធ្លាក់ចុះនូវប្រាក់ចំណូលក្នុងត្រីមាសទី 4 ឆ្នាំ 2017

ក្រុមហ៊ុនបច្ចេកវិទ្យា LG Electronics ទើបតែបញ្ចញនូវប្រាក់ចំណូលនៅក្នុងត្រីមាសទី 4 និងក្នុងមួយឆ្នាំ 2017 នេះ។ ក្រុមហ៊ុននេះទើបតែបង្ហោះនូវប្រាក់ចំណូលប្រចាំឆ្នាំមានចំនួន 55.4 ពាន់លានដុល្លារអាមេរិកដែលមានការកើនឡើង 11% ជាងឆ្នាំ 2016 ។ សម្រាប់ប្រាក់ចំណេញនេះគឺមានការកើនឡើង 2.24 ពាន់លានដុល្លារអាមេរិកស្មើរនឹង 85% នៃការកើនឡើងពីឆ្នាំ 2016 ។

image

សម្រាប់ផ្នែកអាជីវកម្ម Mobile Communications មិនអាចរកប្រាក់ចំណេញនោះទេដោយសារតែមានការខាតបង់ទឹកប្រាក់ 192.33 លានដុល្លារអាមេរិកពី 331.37 លានដុល្លារអាមេរិកនៅក្នុង 3 ខែមុននេះ។ សម្រាប់រដូវលំហែរនេះ ការលក់របស់ស្មាតហ្វូន LG V30 និងស្មាតហ្វូនថ្នាក់ប្រណិតជាច្រើនរបស់ក្រុមហ៊ុន Samsung គឺមានសភាពខ្លាំងក្លា។

សម្រាប់កំណើននៃប្រាក់ចំណេញគឺដោយសារតែការកើនឡើងនៃតម្រូវការផលិតផលនៃ LG OLED និង UHD TV រួមទាំងម៉ាស៊ីនបោកគក់ TWINWash Washing Machines និងម៉ាស៊ីនត្រជាក់ InstaView Refrigerators ដែលបង្កើននូវប្រាក់ចំណូលរបស់ក្រុមហ៊ុន LG នោះ៕