ព័ត៌មាន

ពេលនេះ ប្រទេសម៉ិចសិកកូអាចដំណើរការនូវប្រព័ន្ធ Samsung Pay បានហើយ!

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញជាផ្លូវការអំពីការមកដល់នៃប្រព័ន្ធទូទាត់តាមទូរស័ព្ទ Samsung Pay នៅក្នុងប្រទេស Mexico ។ ប្រទេស Mexico ក្លាយជាទីផ្សារទីពីហើយនៅក្នុងអាមេរិកឡាទីនដែលទទួលនូវការប្រើប្រាស់ Samsung Pay នេះ។

image

នៅក្នុងប្រទេស Mexico ក្រុមហ៊ុន Samsung សហការជាមួយនឹងក្រុមហ៊ុនហិរញ្ញវត្ថុជាច្រើនដូចជា American Express, MasterCard និង Visa ធនាគារជាច្រើន (Banorte, Banregio, Citibanamex, HSBC and Santander) និងក្រុមហ៊ុនសេវាកម្មទៅលើធនាគារដូចជា​ Clip និង iZettle ។

សម្រាប់ស្មាតហ្វូនដែលអាចប្រើប្រាស់ប្រព័ន្ធនេះបានមានដូចជា Galaxy Note8Galaxy S8 and S8+Galaxy S7S7 edgeGalaxy S6 edge+Galaxy Note5Galaxy A8 & A8+ (2018), Galaxy A5 (2016and 2017), Galaxy A7 (2016 and 2017), Galaxy A9 (2016)Galaxy A3 (2017)Galaxy J5Pro និង Galaxy J7Pro ៕