ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅតែឈរនៅចំណាត់ថ្នាក់លេខ 1 នៅលើពិភពលោកក្នុងឆ្នាំ 2017

នៅក្នុងរបាយការណ៍របស់ក្រុមហ៊ុន International Data Corporation and Strategy Analytics ចេញផ្សាយអំពីការនាំចេញស្មាតហ្វូនទូទាំងពិភពលោកនៅក្នុងត្រីមាសទី 4 និងនៅក្នុងពេញមួយឆ្នាំ 2017 នេះ។ ទិន្នន័យនេះទម្លាយថា ក្រុមហ៊ុន Apple នាំចេញទូរស័ព្ទបាន 77.3 លានគ្រឿងនៅក្នុងត្រីមាសទី 4 ឆ្នាំ 2017 ខណៈពេលដែលក្រុមហ៊ុន Samsung ពេញមួយឆ្នាំ 2017 នាំចេញស្មាតហ្វូនច្រើនជាង 317 លានគ្រឿងហើយឈរនៅចំណាត់ថ្នាក់កំពូល។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi មានការនាំចេញកើនឡើងទ្វេរដងគឺដល់ទៅ 28.1 លានគ្រឿងនៅក្នុងខែតុលាដល់ខែឆ្នូឆ្នាំ 2017 ខណៈពេលដែលឆ្នាំ 2016 វាមានការនាំចេញត្រឹមតែ 14.3 លានគ្រឿងតែប៉ុណ្ណោះ។ ក្រុមហ៊ុនបច្ចេកវិទ្យា apple ឈរនៅចំណាត់ថ្នាក់ទី 2 ។ ទិន្នន័យបញ្ជាក់ពីរបាយការណ៍ខាងលើនេះ សម្រាប់រយៈពេល 12 ខែការនាំចេញស្មាតហ្វូនមានរហូតដល់ទៅ 1.5 ពាន់លានគ្រឿង៕

 image