ព័ត៌មាន

បណ្តាញសង្គម Twitter អះអាងថា ក្រុមហ៊ុពិតជាធ្វើការស៊ើបអង្កេតជាសម្ងាត់ទៅលើសារឯកជនរបស់អ្នក

បន្ទាប់ពីវីដេអូសម្ងាត់មួយត្រូវទម្លាយដោយបុគ្គលិករបស់ក្រុមហ៊ុន Twitter (លោក Clay Haynes វិស្វករផ្នែកសុវត្ថិភាពជាន់ខ្ពស់ដែលបញ្ជាក់ថា ពួកគេពិនិត្យមើលនូវអ្វីគ្រប់យ៉ាងដែលអ្នកប្រើប្រាស់ជាច្រើនបង្ហោះនៅលើ Servers របស់ពួកគេរួមមានទាំងសារឯកជនភាព និងរូបភាពអាសអាភាសជាច្រើនទៀត ហើយបុគ្គលិកទាំងនេះគឺមានការសប្បាយចិត្តក្នុងការចូលរួមជាមួយនឹងការស៊ើបអង្កេតរបស់នាយកដ្ឋានយុត្តិធម៌របស់លោកប្រធានាធិបតី Donald Trump ។

image

វីដេអូនេះបង្ហោះតាមរយៈនូវគម្រោង Project Veritas ដែលបង្ហាញថា ពួកគេធ្វើការកត់ត្រានូវកាមេរ៉ាអាថ៌កំបាំងខណៈពេលដែលលោក Haynes ធ្វើការចែករំលែកជាមួយនឹងសមាជិកជាច្រើនរបស់គម្រោង Project Veritas ។

សម្រាប់កិច្ចប្រជុំជាលើកទីពីរមានការចូលរួមពីស្ថាបនិករបស់ Veritas Project​និងលោក Donald Trump ។ នៅក្នុងកិច្ចប្រជុំនេះ វីដេអូដែលបង្ហោះដោយ O’Keefe នៅលើបណ្តាញសង្គម Twitter បញ្ជាក់ថា Twitter អាចមើលឃើញនូវសារគ្រប់យ៉ាងមិនថាលោកអ្នកធ្វើការ Log in ឬរូបភាព Profile ដែលអ្នកធ្វើការ Upload នោះទេ។

បណ្តាញសង្គម Twitter បញ្ជាក់ថា វាមានតែចំនួនបុគ្គលិកតាមការកំណត់ប៉ុណ្ណោះដែលអាចចូលទៅដំណើរការព័ត៌មានទាំងនោះនៅក្នុងគោលបំណងសម្រាប់ការងារប៉ុណ្ណោះ ហើយវាមានការពង្រឹងទៅលើការចូលដំណើរការយ៉ាងតឹងរឹងទៅលើ Protocols សម្រាប់បុគ្គលិកទាំងនោះ៕