ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី LG V30s ម៉េមូរីទំហំ 256GB នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC

យើងបានលឺរួចមកហើយថា ក្រុមហ៊ុនបច្ចេកវិទ្យា LG នឹងនាំយកនូវស្មាតហ្វូនថ្មីដែលជាការ upgrade ទៅលើស្មាតហ្វូន LG V30 នៅក្នុងព្រឹត្តិការណ៍នៃការតាំងពិពរណ៍ MWC ខាងមុខនេះ។ តាមរយៈសារព័ត៌មាន ETNews បញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីនេះនឹងមានឈ្មោះហៅថា LG V30s ដែលផ្តោតទៅលើបច្ចេកវិទ្យា AI ដែលគេហៅឈ្មោះថា LG Lens នោះ។

image

ស្មាតហ្វូន LG V30s នឹងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB ធំជាងស្មាតហ្វូន LG V30+ ដល់ទី 2 ដង និងធំជាងម៉ូដែល 64GB ដល់ទៅ 4 ដងថែមទៀត។ សម្រាប់ LG Lens គឺជាប្រព័ន្ធជំនួយការថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា LG ។ ប្រព័ន្ធ LG Lens ដែលជា AI នេះអាចធ្វើការសម្គាល់ទៅលើវត្ថុ និងតម្លៃរបស់វា។ Lens អាចធ្វើការបកប្រែនូវពាក្យនេះតាមរយៈមុខងារ QuickTranslator ដែលផ្តល់ព័ត៌មានអំពីទីតាំង ព័ត៌មាន Barcode និង QR Code Recognition ថែមទៀត។

ស្មាតហ្វូន LG V30s នេះត្រូវគេរំពឹងថានឹងដាក់លក់នៅក្នុងប្រទេសកូរ៉េ ហើយវាមានតម្លៃប្រហែលជា 1 លានវ៉ុន ($920/€750) ៕