ព័ត៌មាន

ទិន្នន័យសុខភាពពាក់កណ្តាលនៃប្រជាជនន័រវែសទទួលរងនូវការរំលោភបំពាន

ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើរណិតលួចនូវទិន្នន័យសំខាន់នៃការថែទាំងសុខភាពនៅក្នុងប្រទេសន័រវែសដែលនេះគឺជាការរំលោភបំពានទៅលើទិន្នន័យដែលប៉ះពាល់ទៅដល់ទិន្នន័យនៃប្រជាជនជាងពាក់កណ្តាលនៅក្នុងប្រទេសនេះ។ ក្រុមហេគឃ័រដែលគេនៅមិនទាន់ស្គាល់ឈ្មោះនោះទេគ្រប់គ្រងទៅលើប្រព័ន្ធទិន្នន័យសុខាភិបាល Health South-East Regional Health Authority (RHF) ដែលត្រូវគេដឹងថាលួចយកនូវព័ត៌មានផ្ទាល់ខ្លួន និងទិន្នន័យថែរក្សាសុខភាពរបស់ប្រជាជនន័រវែសច្រើនជាង 2.9 លានទិន្នន័យនៅក្នុងចំណោមប្រជាជនសរុបត្រឹមតែ 5.2 លាននាក់ប៉ុណ្ណោះ។

image

Health South-East RHA គឺជាអង្គការថែទាំងសុខភាពដែលគ្រប់គ្រងទៅលើមន្ទីរពេទ្យជាច្រើននៅក្នុងភាគអាគ្នេយ៍នៃប្រទេសន័រវែសរួមមាន Østfold, Akershus, Oslo, Hedmark, Oppland, Buskerud, Vestfold, Telemark, Aust-Agder និង Vest-Agder ។ អង្គការថែរក្សាសុខភាពនេះប្រកាសថា ទិន្នន័យបែកធ្លាយនេះកើតឡើងនៅថ្ងៃច័ន្ទនេះបន្ទាប់ពីវាទទួលនូវការជូនដំណឹងពី HelseCERT ដែលជានាយកដ្ឋានវិស័យថែរក្សាសុខភាពរបស់ប្រជាជនន័រវែស។

វានៅមិនទាន់មានការបញ្ជាក់អំពីវិធីនៃការហេគនៅឡើយទេ ប៉ុន្តែប្រសិនបើទិន្នន័យទាំងនេះស្ថិតនៅក្នុងដៃរបស់ហេគឃ័រនោះវាពិតជាប៉ះពាល់ទៅលើទិន្នន័យសុវត្ថិភាពរបស់អ្នកជំងឺជាក់ជាមិនខាន។ ទោះជាយ៉ាងណាក៏ដោយ អង្គការថែរក្សាសុខភាពនេះនិយាយថា វិធានការណ៍សុវត្ថិភាពត្រូវគេធ្វើឡើងផងដែរដើម្បីកំណត់ទៅលើការខូចខាតបណ្តាលមកពីការហេគទិន្នន័យសុខភាពរបស់ប្រជាជននេះ។

តើធ្វើដូចម្តេចដើម្បីការពារខ្លួនបន្ទាប់់ពីមានការរំលោភបំពានទៅលើទិន្នន័យ?

ប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមមនុស្សម្នាក់ដែលរងគ្រោះដោយការរំលោភបំពានទិន្នន័យសុខភាពនេះ អ្នកត្រូវតែមានការប្រុងប្រយ័ត្នកាន់តែខ្លាំងជាងមុនព្រោះនៅមានការក្លែងបន្លំជាច្រើនទៀតនៅក្នុងពេលខាងមុខក្នុងជីវិតរបស់អ្នកព្រោះថាការក្លែងបន្លំទៅលើអត្តសញ្ញាណមិនមែនជាបញ្ហារយៈពេលខ្លីនោះទេ។ សូមធ្វើការគ្រប់គ្រងទៅលើ Accounts របស់អ្នកដោយការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវឱ្យអ្នកណាម្នាក់ដឹងអំពីព័ត៌មានសម្ងាត់នេះនោះទេ៕