ព័ត៌មាន

សូមប្រុងប្រយ័ត្ន! មេរោគ Cryptocurrency-Mining Android Malware ថ្មីនេះរីករាលដាលយ៉ាងឆាប់រហ័ស

ដោយសារតែថ្មីៗនេះវាមានការកើនឡើងទៅលើតម្លៃនៃរូបិយប័ណ្ណ cryptocurrency សកម្មភាពនៃការគំរាមកំហែងចាប់ផ្តើមមានការកើនឡើងកាន់តែច្រើនឡើងៗនៅលើ IoT, Android និង Windows ជាមួយនឹងមេរោគដើម្បីធ្វើការ Mine Cryptocurrency ទៅលើថាមពលនៃ CPU នោះ។ កាលពីខែមុននេះ អ្នកស្រាវជ្រាវនៅ Kaspersky រកឃើញនូវកម្មវិធីកម្ចាត់មេរោគក្លែងក្លាយ និងកម្មវិធី Android Apps អាសអាភាសជាច្រើនដែលឆ្លងមេរោគនេះក្នុងការ Mine ទៅលើ Monero cryptocurrency ជាមួយនឹងការចាប់ផ្តើមនូវការវាយប្រហារ DDos Attacks ។

image

ពេលនេះ ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពនៅក្រុមហ៊ុន Qihoo 360 Netlab របស់ប្រទេសចិនរកឃើញនូវមេរោគអេឡិចត្រូនិកថ្មីនេះ Android malware ដែលមានឈ្មោះថា ADB.Miner សម្រាប់ធ្វើការស្កែនទៅលើ IP addresses ក្នុងការបង្ហាញអំពីចំណុចរងគ្រោះនៃឧបករណ៍ និងការចម្លងមេរោគនេះដើម្បីធ្វើការ Mine ទៅលើរូបិយប័ណ្ណឌីជីថល digital cryptocurrency ។

យោងតាមក្រុមអ្នកសា្រវជ្រាវ ADB.Miner គឺជាមេរោគ Android worm ដំបូងបំផុតដែលប្រើប្រាស់ឡើងវិញនូវកូដស្កេននៅក្នុង Mirai— ដែលជាមេរោគ IoT botnet malware ដ៏ល្បីល្បាញជាមួយនឹងការវាយប្រហារទៅលើក្រុមហ៊ុនធំៗជាច្រើនតាមរយៈការចាប់ផ្តើមការវាយប្រហារនៃ DDoS attacks ។ ADB.Miner ធ្វើការស្កេនទៅលើឧបករណ៍ជាច្រើនរបស់ Android រួមមានស្មាតហ្វូន ស្មាតធីវី និង TV set-top boxes ដំណើរការនៅលើផត 5555 ហើយបន្ទាប់មកចម្លងមេរោគនេះដើម្បីធ្វើការ Mine ទៅលើ Monero cryptocurrency ។

យោងតាមអ្នកស្រាវជ្រាវ មេរោគនេះឆ្លងតាំងពីថ្ងៃទី 21 ខែមករា ហើយចំនួននៃការវាយប្រហារកើនឡើងយ៉ាងខ្លាំងនៅក្នុងពេលថ្មីៗនេះ។ ក្រុមអ្នកស្រាវជ្រាវរកឃើញនូវ 7,400 IP addresses ដែលប្រើប្រាស់នូវកូដ Monero mining code— ដែលក្នុងនោះមានឧបករណ៍ច្រើនជាង 5000 នៅក្នុងរយៈពេល 24 ម៉ោង។ តាមរយៈការស្កេននៅលើ IP addresses ចំនួននៃការឆ្លងមេរោគមានការកត់សម្គាល់ខ្លាំងនៅក្នុងប្រទេសចិន (40%) និងប្រទេសកូរ៉េខាងត្បូង (31%) ។ ដើម្បីធ្វើការប្រឆាំងការពារទៅលើមេរោគ malware Android ត្រូវជៀសវៀងក្នុងការតម្លើងកម្មវិធីដែលមិនចាំបាច់ និងកម្មវិធីដែលមិនគួរទុកចិត្តចេញពី App Store ឬចេញពី Google Play Store នោះទេ៕