ព័ត៌មាន

កុំព្យូទ័រស៊េរីថ្មី Huawei MateBook X Pro ភ្ជាប់ជាមួយអេក្រង់ 3K Multi-Touch FullView Display បង្ហាញខ្លួនជាផ្លូវការ

នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបង្ហាញនូវកុំព្យូទ័រស៊េរីថ្មី Huawei MateBook X Pro ដែលមានអេក្រង់ទំហំ 13.9 អ៊ីញភ្ជាប់ជាមួយនឹងមុខងារ 3K 10-point Touch Screen និង FullView Display ដែលមានអេក្រង់ទំហំ 91% ហើយវាមានស៊ុមព័ទ្ធអេក្រង់ត្រឹមតែ 4.4mm ថែមទៀតផង។

image

កុំព្យូទ័រនេះមានអេក្រង់ 3K ដែលមានកម្រិតភាពច្បាស់ 3000 x 2000, 100% sRGB Color Gamut, 450 Nits Brightness និង 1500:1 Contrast Ratio ហើយវាមានទំងន់ត្រឹមតែ 1.33 Kg តែប៉ុណ្ណោះ។ វាមានពណ៌ប្រផេះ និងពណ៌ទឹកប្រាក់សម្រាប់ជ្រើសរើស។

កុំព្យូទ័រនេះប្រើប្រាស់បន្ទះឈីប  8th Generation Intel® CoreTM i7-8550U processor ហើយវាមានថាសរឹង NVMe PCIe SSD​ដែលមានល្បឿន  3000MB/s ផងដែរ។ HUAWEI MateBook X Pro ប្រើប្រាស់នូវរន្ធដោត USB-C ports ចំនួន ២, 1 USB-A port និង 1 headphone jack ។ វាមានប្រព័ន្ធសំឡេង Dolby ATMOS® Sound System  ថែមទៀតផង៕