Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔾 ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S9 និង S9+ បង្ហាញខ្លួនជាមួយនឹងការពង្រឹងទៅលើ Hardware ថ្មី

February 26
10:24 pm 2018
Like and Share this page:

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ទើបតែធ្វើការប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy S9 និង Galaxy S9+ នៅក្នុងទីក្រុងបាសេឡូណា។ ស្មាតហ្វូនស៊េរីថ្មីនេះមានរូបរាងដដែល ប៉ុន្តែវាមានការពង្រឹងទៅលើផ្នែក Hardware ថ្មីផងដែរ។

image

ស្មាតហ្វូននេះបំពាក់នូវប្រព័ន្ធការពារការជ្រាបទឹក ការស្រោបគែមធ្វើពីលោហធាតុ ការប្រើប្រាស់អេក្រង់ Gorilla Glass ហើយវាមានគែមស្តើងថែមទៀតផង។ វាមានការផ្លាស់ប្តូរទៅលើប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធសំឡេងផងដែរ។

ស្មាតហ្វូននេះប្រើប្រាស់អេក្រង់ Infinity Super AMOLED ដែលមានកម្រិតភាពច្បាស់ Quad HD ។ ស្មាតហ្វូន Galaxy S9 មានអេក្រង់ទំហំ 5.8 អ៊ីញ ខណៈពេលដែលស្មាតហ្វូន Galaxy S9+ មានអេក្រង់ទំហំ 6.2 អ៊ីញ។ Galaxy S9 ប្រើប្រាស់រ៉េមទំហំ 4GB ខណៈពេលដែលស្មាតហ្វូន Galaxy S9+ ប្រើប្រាស់រ៉េមទំហំ 6GB ។ ស្មាតហ្វូនទាំងពីរនេះប្រើប្រាស់នូវមុខងារ Slow-mo ដែលអាចថតនៅក្នុងកម្រិត​960fps ថែមទៀត។ អ្នកអាចធ្វើការបង្កើតនូវ GIF ខ្លួនឯងផងដែរ។

image

Galaxy S9 និង Galaxy S9+ ប្រើប្រាស់នូវប្រព័ន្ធសំឡេង AKG ដែលលឺច្បាស់ជាងមុនដល់ទៅ 40% បើធៀបទៅនឹងស្មាតហ្វូន Galaxy S8 នោះ។ ស្មាតហ្វូនទាំងពីរនេះប្រើប្រាស់ Android Oreo ជាមួយ Grace UI, AR Emojis, KNOX និង Intelligent Scan ដែលជាការបញ្ចូលគ្នានៃ Iris Scanner និង Face Unlock ថែមទៀត៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 8805
Yesterday : 14495
This Month : 23299
Last Month : 495211
Total Visitor : 23392067