ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ត្រៀមប្រកាសបង្ហាញទូរទស្សន៍ Mi LED Smart TV 4A នៅក្នុងប្រទេសឥណ្ឌា

បន្ទាប់ពីការប្រកាសបង្ហាញទូរទស្សន៍ Mi LED Smart TV 4 ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែប្រកាសបង្ហាញនូវទូរទស្សន៍ Mi LED Smart TV 44A នៅក្នុងប្រទេសឥណ្ឌាដែលមានទំហំ 43 អ៊ីញ និង 32 អ៊ីញ។ Mi LED Smart TV 44A នេះមានអេក្រង់ 1920 x 1080 LED Backlit និងប្រព័ន្ធសំឡេង 20W Speaker ផងដែរ។

image

ទូរទស្សន៍នេះភ្ជាប់ជាមួយនឹងសេវាកម្មដ៏ពេញនិយមជាច្រើនដូចជា Hotstar, Sony LIV, Voot, Hungama Play, ALT Balaji, ZEE5 និងជាច្រើនទៀត។ សម្រាប់ទូរទស្សន៍នេះអាចប្រើប្រាស់នូវ 11-Key Bluetooth ផងដែរ។ សម្រាប់ម៉ូដែលទំហំ 32 អ៊ីញប្រើប្រាស់នូវកម្រិត 1366 x 768 ភិចសែល ហើយវានឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 13 ខែមីនាខាងមុខនេះ៕