ព័ត៌មាន

S Mode គឺជាការ Update បន្ទាប់របស់គ្រប់ Editions ទាំងអស់នៃប្រព័ន្ធប្រតិបត្តិការ Windows 10

កាលពីឆ្នាំមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ទើបតែប្រកាសបង្ហាញនូវប្រព័ន្ធប្រតិបត្តិការ Windows 10 S ដែលជាជំនាន់បន្ទាប់របស់​Windows 10 ដែលអាចអោយអ្នកប្រើប្រាស់អាចដំណើរការកម្មវិធី Apps ចេញពី Microsoft Store តែប៉ុណ្ណោះ។

image

ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុន Microsoft បញ្ជាក់ថា វាមានការយល់ច្រឡំនៃការដំណើរការ Windows 10 S សម្រាប់អ្នកប្រើប្រាស់ធម្មតា និងដៃគូសហការនោះ។ ដូចនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះមានគម្រោងក្នុងការផ្តល់នូវជម្រើសមួយទៀតសម្រាប់អ្នកប្រើប្រាស់គឹ Windows 10 S Mode ដែលអាចប្រើប្រាស់បានគ្រប់ Editions នៃ Windows 10 ទាំងអស់។

សម្រាប់លក្ខណៈពិសេសនៃការប្រើប្រាស់ S Mode គឺអាចធ្វើការ Unlock ទៅលើមុខងារជាច្រើនជាមួយនឹងកម្រិត Full Version តែម្តង៕