ព័ត៌មាន

ស្មាតហ្វូន vivo V9 នឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 22 ខែមីនាខាងមុខនេះ

បន្ទាប់ពីការដាក់ស្មាតហ្វូន Vivo V9 នៅលើផ្ទាំងប៉ាណូមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីខែមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏បញ្ចេញនូវ Teaser ផ្លូវការសម្រាប់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន V9 នេះនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 22 ខែមីនាខាងមុខនេះជាមួយនឹង Notch នៅលើអេក្រង់ និងមុខងារ AI ផងដែរ។

image

នៅថ្ងៃបន្ទាប់ ក្រុមហ៊ុន Vivo នឹងរៀបនូវព្រឹត្តិការណ៍មួយនៅថ្ងៃទី 23 ខែមីនាខាងមុខនេះនៅក្នុងប្រទេសឥណ្ឌាជាមួយនឹងតម្លៃ និងកាលបរិច្ឆេទផងដែរ។ ស្មាតហ្វូន Vivo V9 នឹងប្រើប្រាស់អេក្រង់ FullView Display ផងដែរ។

សម្រាប់លក្ខណៈសម្បតិ្តជាច្រើនទៀតរបស់ស្មាតហ្វូននេះនៅមិនទាន់ទម្លាយនៅឡើយទេ។ ពាក្យចចាមអារ៉ាមខ្លះនិយាយថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវកាមេរ៉ាខាងមុខទំហំ 24MP f/2.0 Aperture បច្ចេកវិទ្យា AR Stickers និង HDR ផងដែរ។ វាប្រើប្រាស់បន្ទះឈីប Snapdragon 626 Chipset រ៉េម 4GB និងប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ថែមទៀតផង៕