ព័ត៌មាន

ក្រុមហ៊ុន MYTEB ថែមកាដូច្រើនៗក្នុងពិព័រណ៍កុមារ និងគ្រួសារ Kids Fair & Family Expo នៅកោះពេជ្រចុងសប្តាហ៍នេះ!

ពិព័រណ៍កុមារ និងគ្រួសារគឺជាកម្មវិធីតាំងបង្ហាញនូវផលិតផលកុមារធំបំផុតជាងគេនៅក្នុងប្រទេសកម្ពុជា។ អ្នកចូលរួមនឹងសប្បាយរីករាយជាមួយនឹងការលេងកម្សាន្តជាច្រើន ការសម្តែង កម្មវិធីលេងហ្គេម និងការបញ្ចុះតម្លៃពិសេសពីបណ្តាក្រុមហ៊ុនជាច្រើនថែមទៀត។

image

 

ពិព័រណ៍កុមារ និងគ្រួសារលើកទី 5 នេះនឹងធ្វើឡើងនៅថ្ងៃទី 24-25 ខែមីនា ឆ្នាំ 2018 នេះចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 8 យប់នៅអាគារពិព័រណ៏កោះពេជ្រ។ ជួបជាមួយនឹងក្រុមមហ៊ុន​ MYTEB Cambodia ជាមួយនឹងការដាក់តាំងបង្ហាញនូវថេប្លេតស៊េរីថ្មីឆ្នាំ 2018 និងកុំព្យូទ័រ Chromebooks ដ៏ស្រស់ស្អាតជាច្រើនប្រភេទ ហើយជាពិសេសក្រុមហ៊ុនមានការបញ្ចុះតម្លៃរហូតដល់ទៅ 10% ថែមទៀតនៅក្នុងកម្មវិធីពិព័រណ៍នេះ។

image

សម្រាប់ព្រឹត្តិការណ៍តាំងពិព័រណ៍នេះ កុំភ្លេចចូលមកកាន់ស្តង់របស់ក្រុមហ៊ុន MYTEB ។ លោកអ្នកនឹងមានឱកាសក្នុងការទិញកាដូជាច្រើនដោយគ្រាន់តែអ្នកទិញផលិតផលថេប្លេតម៉ូដែល MYTEB X8 នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ។ កាដូពិសេសៗនេះរួមមានប័ណ្ណសម្រាប់ទៅលេងនៅ Kids City, Mobile Ring, ជើងស៊ីម, កង្ហារ USB និងជាច្រើនទៀត។

image

កុំភ្លេចចូលរួមទាំងអស់គ្នាណា! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 098398811, 017388811 ឬ 0883708811 ៕