ព័ត៌មាន

មហាសង្រ្កាន មហារង្វាន់ ឆ្នាំថ្មី 2018 ពីក្រុមហ៊ុនសាមសុង

ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ក្រុមហ៊ុនសាមសុងនឹងរៀបចំ «មហាសង្ក្រានប្រូម៉សិន» ដែលផ្តល់ជូននូវកាដូពិសេសៗ រាល់ការជាវគ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះសាមសុង ដូចជា ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ ទូទឹកកក និងម៉ាស៊ីនបោកសម្លៀកបំពាក់ ចាប់ពីថ្ងៃទី ២៣ មីនា ដល់ ២២ មេសា ២០១៨ ។

 image

ការផ្តល់ជូនដ៏ពិសេសនេះមានដូចជា ការជូនប្រាក់វិញរហូតដល់ ១៥០ ដុល្លារ (Super Cash Back) បូកជាមួយកញ្ចប់ទស្សនា iflix ចំនួន ១២ ខែ និងការថែមជូននូវ ម៉ាស៊ីនកម្តៅអាហារ Microwave ME711, ប្រអប់ដាក់អាហារ Lock & Lock មួយឈុត, អាវធំសាមសុង និងកាបូបស្ពាយសាមសុងដ៏ស្រស់ស្អាតមួយ។ ការផ្តល់ជូនដ៏អស្ចារ្យនេះផ្អែកទៅតាមប្រភេទនៃគ្រឿងបរិក្ខារប្រើប្រាស់ដែលអ្នកបានជាវ។

 image

image

សូមបញ្ជាក់ផងដែរថា iflix គឺជាកម្មវិធីកម្សាន្តមួយដែលអាចឲ្យលោកអ្នកចូលមើលទូរទស្សន៍ ខ្សែភាពយន្តអាស៊ី និងហូលីវូដ រួមទាំងកម្មវិធីជាច្រើនទៀតទូទាំងពិភពលោក។

សូមរួសរាន់ទ្បើង​! កុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅអោយសោះ ព្រោះការផ្តល់ជូនពិសេសនេះមានកំណត់! ស​​ម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ផ្នែកបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ 1800-20 32 32 ឬអញ្ជើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែក ដែលនៅជិតលោកអ្នកបំផុត។