Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

កុំព្យូទ័រ ៦០០ គ្រឿងដែលមានឥទ្ធិពលសម្រាប់ Bitcoin-Mining មានតម្លៃជាង 2 លានដុល្លារត្រូវចោរលួចនៅក្នុងប្រទេសអ៊ីស្លង់ (Iceland)

March 30
11:59 am 2018
Like and Share this page:

ម៉ាស៊ីនកុំព្យូទ័រដ៏មានឥទ្ធិពលច្រើនជាង ៦០០ គ្រឿងត្រូវរចនាយ៉ាងពិសេសសម្រាប់ mining bitcoin និង Cryptocurrencies ត្រូវចោរលួចចេញពីមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសអ៊ីស្លង់ដែលត្រូវគេហៅឈ្មោះថា "Big Bitcoin Heist”។

image

ដើម្បីរកប្រាក់ចំណេញបាននោះ ឧក្រិដ្ឋជននៅលើអ៊ីនធើណិតធ្វើការហេគទៅលើការផ្លាស់ប្តូររូបិយប័ណ្ណ cryptocurrency ដើម្បីចែកចាយមេរោគ malware និង ransomware mining និងការចាប់ជំរិតទៅលើអ្នកវិនិយោគទៅលើ cryptocurrency សម្រាប់ការបង់ប្រាក់លោះ និងការប្លន់យកនូវ Bitcoin ប៉ុន្តែពេលនេះហេគឃ័រក៏ឈានទៅដល់កម្រិតមួយទៀតហើយ។

កុំព្យូទ័រដ៏មានឥទ្ធិពលជាច្រើនដែលត្រូវគេទស្សន៍ទាយថាមានតម្លៃដល់ទៅ 2 លានដុល្លារអាមេរិកនោះដែលត្រូវប្រើប្រាស់សម្រាប់ការបង្កើតនូវ cryptocurrency ដែលមួយគ្រឿងមានតម្លៃដល់ទៅ $11,500 ។ ក្រុមចោរធ្វើការលួចនូវម៉ាស៊ីន mining bitcoin នេះនៅចន្លោះចុងខែធ្នូ និងដើមខែមករានៅក្នុងប្រទេសអ៊ីស្លង់នេះ។

វាមានក្រុមចោរដែលប្លន់ចំនួន 4 លើកផ្សេងគ្នា (៣ លើកនៅក្នុងខែធ្នូ និងមួយលើកនៅក្នុងខែមករា) ។ ក្រុមចោរទាំងនេះធ្វើការប្លន់ទៅលើក្រាហ្វិកកាតចំនួន ៦០០ បន្ទះឈីបចំនួន ១០០ ថាមពល Power Supplies ចំនួន ១០០ ក្តារ Motherboards ចំនួន ១០០ និងម៉េមូរីចំនួន ១០០ ថែមទៀតនេះបើតាមការថតបានចេញពីកាមេរ៉ា CCTV របស់ក្រុមហ៊ុន​ Advania ។  

ប៉ូលិសធ្វើការចាប់ខ្លួនទៅលើជនសង្ស័យចំនួន ១១ នាក់ដែលធ្វើការជាសន្តិសុខយាមនៅទីនេះ។ នៅថ្ងៃសុក្រនេះ តុលាការក៏ដោះលែងមនុស្សទាំងអស់ហើយទុកតែជនសង្ស័យ ២ នាក់ប៉ុណ្ណោះ។ ប្រទេសអ៊ីស្លង់គឺជាទឹកដីនៃមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន cryptocurrency mining ជាច្រើននៅទីនេះ៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 2109
Yesterday : 18097
This Month : 359793
Last Month : 504810
Total Visitor : 24233370