ព័ត៌មាន

ការវាយប្រហារ DDoS Attack ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានទៅលើ Memcached UDP ជាមួយនឹងទិន្នន័យដល់ទៅ 1.7 Tbps

វាមានការវាយប្រហារកាន់តែខ្លាំងក្លាដែលកាលពីពេលមុននេះវាមានការវាយប្រហារ 1.35 Tbps Github DDoS attack តែប៉ុណ្ណោះ តែពេលនេះវាមានកំណត់ត្រាថ្មីមួយទៀតហើយទៅលើការវាយប្រហារ 1.7 Tbps DDoS attack ដែលមានរយៈពេលត្រឹមតែ 4 ថ្ងៃប៉ុណ្ណោះ។

image

ក្រុមហ៊ុនសុវត្ថិភាព Arbor Networks អះអាងថា វាគឺជាការគំរាមកំហែងថ្មីនៅលើចរាចរណ៍នៃបណ្តាញ ATLAS global traffic និងការវាយប្រហារទិន្នន័យជាមួយនឹង​DDoS ដែលមានរហូតដល់ទៅ 1.7Tbps នោះ។ កាលពីសប្តាហ៍មុននេះ វាមានការវាយប្រហារ DDoS attack នៅលើ GitHub ជាមួយនឹងការវាយប្រហាររហូតដល់ទៅ 51,000 ដងនៅលើMemcached servers នោះ។

Memcached servers គឺជា Open Source ដ៏ពេញនិយមសម្រាប់ធ្វើការចាយចាយទៅលើ Memory Caching System ហើយអ្នកវាយប្រហារចាប់ផ្តើមនូវ  DDoS attack តាមរយៈការវាយប្រហារទៅលើផត 11211 នៅលើ Memcached server ដោយប្រើប្រាស់នូវ IP Address ក្លែងក្លាយដែលដូចគ្នាទៅនឹង IP Address របស់ជនរងគ្រោះនោះ។

 image

ទន្ទឹមនឹងនេះផងដែរ ក្រុមអ្នកស្រាវជ្រាវកត់សម្គាល់ឃើញថា ក្រុមឧក្រិដ្ឋជននៅលើអ៊ីនធើណិតចាប់ផ្តើមនូវការវាយប្រហារ DDoS attacks តាមរយៈចំណុចខ្សោយនៅលើ memcached servers ដើម្បីធ្វើការជំរិតទារប្រាក់ពីជនរងគ្រោះនោះ។ កាលពីសប្តាហ៍មុននេះ វាមានការវាយប្រហារ 1.3 Tbps DDoS attack នៅលើ GitHub ហើយវាក៏មានការជំរិតទារនូវកាក់ 50 XMR(កាក់ Monero) ដែលមានតម្លៃដល់ទៅ  $15,000 ។

ដើម្បីធ្វើការការពារទៅលើការវាយប្រហារនៃ Memcached servers នេះ អ្នកប្រើប្រាស់ជាច្រើនត្រូវធ្វើការតម្លើងនូវ Firewall សម្រាប់ការចូលទៅកាន់ Memcached servers ចេញពី Local Network តែប៉ុណ្ណោះ។ អ្នកគ្រប់គ្រង Administrators គួរតែជៀសវាងការប្រើប្រាស់នូវផត 11211 ដែលជាទម្រង់ Default ហើយធ្វើការបិទទៅលើ UDP ប្រសិនបើមិនប្រើប្រាស់ទេនោះ៕