ព័ត៌មាន

ការដំណើរការ 'Kali Linux' នៅលើប្រព័ន្ធប្រតិបត្តិការ Windows 10 គឺជាឱកាសសម្រាប់ក្រុមហេគឃ័រ

នេះគឺជាដំណឹងដ៏ល្អសម្រាប់ក្រុមហេគឃ័រ។ ពេលនេះ លោកអ្នកអាចធ្វើការទាញយក និងតម្លើងនូវ Kali Linux ដោយផ្ទាល់ចេញពី Microsoft App Store នៅលើប្រព័ន្ធប្រតិបត្តិការ Windows 10 ដូចគ្នាទៅនឹងកម្មវិធីផ្សេងទៀតដែរ។ វាគឺជាការពិត។ Kali Linux គឺជាប្រភេទ Open source ឥតគិតថ្លៃដ៏ពេញនិយមបំផុតដំណើរការផ្អែកទៅលើប្រព័ន្ធប្រតិបត្តិការ Linux ហើយវាត្រូវប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការវាយប្រហារ penetration testing និងការហេគនៅលើ Windows 10 ដោយគ្មានការទាមទារទៅលើ Dual Boot ឬ Virtualization នោះទេ។

image

Kali Linux គឺជាការចែកចាយនូវ Linux ចុងក្រោយបំផុតដែលដំណើរការនៅលើ Windows App Store ដោយគ្រាន់តែចុច ១​ Click តែប៉ុណ្ណោះ។ នៅលើ Windows 10 ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ផ្តល់នូវមុខងារមួយឈ្មោះថា “Windows Subsystem for Linux” (WSL) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការដំណើរការនូវកម្មវិធី Linux ដោយផ្ទាល់នៅលើ Windows នោះ។

វិធីសាស្រ្តក្នុងការដោនឡូត និងដំណើរការទៅលើ Kali Linux នៅលើ Windows 10

 image

ប្រសិនបើអ្នកប្រើប្រាស់នូវ Windows Subsystem for Linux (WSL)​ ជាលើកដំបូងនោះ អ្នកត្រូវដំណើរការទៅលើមុខងារ Windows feature ជាមុនសិនដើម្បីអាចធ្វើការតម្លើងនូវ Kali Linux app បាន។ នេះគឺជាជំហាននៃការតម្លើងទៅលើ WSL នោះ៖

  • ចូលទៅកាន់ Control Panel ហើយចូលទៅក្នុង “Apps and features”

  • ជ្រើសរើស “Programs and Features” ចេញពីផ្នែកខាងស្តាំនៃ panel

  • ចុចនៅលើ “Turn Windows features on or off” ចេញពីផ្នែកខាងឆ្វេងនៃ menu

  • ចុចនៅលើ “Windows Subsystem for Linux” ហើយចុចរក្សាទុកវា

  • ចុចធ្វើការ Reboot ទៅលើប្រព័ន្ធរបស់អ្នក

អ្នកក៏អាចធ្វើការចុចនៅលើ PowerShell ជាលក្ខណៈ Administrator និងដំណើរការនូវ Command ហើយចុច Restart ទៅលើកុំព្យូទ័ររបស់អ្នក។ ពេលនេះ អ្នកអាចស្វែងរកនូវ Kali Linux នៅលើ Windows Store ហើយដោនឡូតវាបាន។ នៅពេលដែលអ្នកចុចដំណើរការទៅលើកម្មវិធីនេះ វានឹងធ្វើការតម្លើងដោយស្វ័យប្រវត្តិ ហើយវានឹងបើកនៅលើ console window ៕