ព័ត៌មាន

ពិតជាមិនធម្មតាទេជាមួយស្មាតហ្វូន Galaxy S9 និង S9+ Limited Red Bull Ring Edition

ថ្មីៗនេះ ក្រុមហ៊ុន​Vodafone និង​ក្រុមហ៊ុន Samsung បញ្ចេញនូវស្មាតហ្វូន Galaxy S9 និង S9+ Limited Red Bull Ring Edition  ។ ការប្រើប្រាស់នូវឈ្មោះ Red Bull Ring នេះបន្ទាប់ពីកម្មវិធីប្រណាំង Formula One នៅក្នុងប្រទេសអូស្រ្តាលី ហើយវាអាចរកទិញបាននៅប្រទេសហូឡង់នៅថ្ងៃទី 16 ដល់ថ្ងៃទី 27 ខែឧសភា។

image

ស្មាតហ្វូន Galaxy S9 និង S9+ Limited Red Bull Ring Edition គឺមិនមានអ្វីដែលពិសេសថ្មីនោះទេ។ វាគ្រាន់តែមានផ្ទៃខាងក្រោយដែលប្រើប្រាស់នូវម៉ាក Red Bull ប៉ុណ្ណោះ។ អ្នកក៏អាចផ្លាស់ប្តូរសម្បករបស់ស្មាតហ្វូន Galaxy S9 និង Galaxy S9+ បានផងដែរ។

វាមានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន​Samsung នឹងដាក់លក់នូវ Cover និង Red Bull Case នេះផងដែរ។ សម្រាប់ ស្មាតហ្វូន Galaxy S9 និង S9+ Limited Red Bull Ring Edition អាចរកទិញបាននៅលើវេបសាយរបស់ក្រុមហ៊ុន​ Vodafone នៅក្នុងប្រទេសហូឡង់៕