ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី LG G7 ThinQ នឹងប្រើប្រាស់នូវប៊ូតុង Google Assistant

នៅដើមខែនេះ ក្រុមហ៊ុនបច្ចេកវិទ្យា LG ប្រកាសថាខ្លួននឹងធ្វើការប្រកាសបង្ហាញនូវស្មាតហ្វូន LG G7 ThinQ នៅដើមខែឧសភាខាងមុខនេះ។ ក្រុមហ៊ុននេះនៅមិនទាន់បញ្ជាក់អំពីរូបរាងទាំងស្រុងរបស់ស្មាតហ្វូននេះនៅឡើយទេ ប៉ុន្តែវាមានរូបភាព Renders ជាច្រើនដែលបង្ហាញអំពីអេក្រង់ Notch និងប៊ូតុងជាច្រើនទៀត។

image

តាមការបញ្ជាក់របស់ Cnet ស្មាតហ្វូន LG G7 ThinQ នឹងប្រើប្រាស់នូវប៊ូតុង Google Assistant ។ នេះមានន័យថា ស្មាតហ្វូន LG G7 ThinQ នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលនឹងប្រើប្រាស់នូវ Digital Assistant របស់ក្រុមហ៊ុន Google នេះ។ សម្រាប់ស្មាតហ្វូនស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុន Samsung ក៏ប្រើប្រាស់នូវប្រព័ន្ធ Bixby ផងដែរ។

ស្មាតហ្វូន LG G7 ThinQ នឹងប្រើប្រាស់នូវប្រព័ន្ធ Google Assistant នៅជិតប៊ូតុង Volume ។ ចាប់តាំងពីស្មាតហ្វូន LG V30S ThinQ ប្រកាសបង្ហាញខ្លួននៅក្នុងខែកុម្ភៈនេះ ក្រុមហ៊ុន LG ក៏ផ្តោតសំខាន់ទៅលើការប្រើប្រាស់នូវបច្ចេកវិទ្យា AI នៅលើស្មាតហ្វូននេះផងដែរ៕