Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔀 ស្មាតហ្វូន LG G7 បែកធ្លាយរូបរាងមុនព្រឹត្តិការណ៍ប្រកាសបង្ហាញជាផ្លូវការ

April 24
04:31 pm 2018
Like and Share this page:

យើងរំពឹងថា ស្មាតហ្វូនស៊េរីថ្មី LG G7 ThinQ នឹងប្រកាសបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះ ហើយពេលនេះ @evleaks ក៏ទម្លាយនូវរូបភាព Press Rendersរបស់ស្មាតហ្វូនស៊េរីថ្មីនេះដែលបង្ហាញអំពីគ្រប់ជ្រុងរបស់វាផងដែរ។ នេះគឺជាលើកទី ១ ហើយដែលយើងមើលឃើញរូបរាងរបស់ស្មាតហ្វូន LG G7 ThinQ នេះ។

image

រូបភាព Render នេះបង្ហាញអំពីការប្រើប្រាស់ Silver/Gray Color Option និងគែមផ្នែកខាងមុខរបស់វាគឺពណ៌ខ្មៅ ។ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះគឺមានការប្រើប្រាស់នូវ Notch ដែលមានកាមេរ៉ាខាងមុខ In-Call Speaker និងការប្រើប្រាស់ Proximity Sensors ។

image

ស្មាតហ្វូន LG G7 ថ្មីនេះនឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះបញ្ឈរ ហើយវាក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយរបស់វាផដែរ។ ស្មាតហ្វូននេះប្រហែលជាបោះបង់ចោលនូវ Power Key និងការប្រើប្រាស់នូវ Google Assistant Shortcut ផងដែរ។ ផ្នែកខាងលើរបស់ស្មាតហ្វូននេះនឹងប្រើប្រាស់នូវ SIM/micro SD Card Tray ដែលផ្នែកខាងក្រោមគេសង្កេតឃើញមាន 3.5mm Headphone Jack និងរន្ធដោត​ USB-C Port ផងដែរ។

ស្មាតហ្វូន G7 ThinQ ត្រូវគេរំពឹងថានឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 CPU, អេក្រង់ 6 អ៊ីញ រ៉េមទំហំ 6GB និងថាមពលថ្ម 3000mAh ។ ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននៅក្នុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅក្នុងថ្ងៃទី 3 ខែមិថុនា និងទីក្រុងញ៉ូវយ៉កនៅថ្ងៃទី ២​ ខែមិថុនា៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 14863
Yesterday : 20452
This Month : 437751
Last Month : 504810
Total Visitor : 24311328