ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Nokia X នឹងបង្ហាញខ្លួននៅថ្ងៃទី 27 ខែមេសាខាងមុខនេះ

វាហាក់ដូចជាក្រុមហ៊ុនបច្ចេកវិទ្យា HMD មានស្មាតហ្វូនស៊េរីថ្មីមួយទៀតគឺ Nokia X នៅក្នុងការងាររបស់ខ្លួន ហើយស្មាតហ្វូននេះប្រហែលជាប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 27 ខែមេសាខាងមុខនេះ។ ស្មាតហ្វូន Nokia X នៅមិនទាន់មានព័ត៌មានពាក់ព័ន្ធនៅនឹងស្មាតហ្វូននេះនៅឡើយទេ ប៉ុន្តែវាប្រហែលជាស្មាតហ្វូនដែលមានតម្លៃសមរម្យ។

imageimage

បើក្រឡេកមើលទៅលើរូបរាងរបស់ស្មាតហ្វូន Nokia X ពិតជាទាក់ទាញមែនទែន ទោះបីវាគឺជាស្មាតហ្វូនថ្នាក់កណ្តាលក៏ដោយ។ យើងនឹងរង់ចាំមើលជាបន្តទៀតនាពេលខាងមុខនេះ៕