ព័ត៌មាន

ក្រុមហ៊ុនវិភាគទីផ្សារ Sino: Oppo គឺជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខទីផ្សារនៅក្នុងប្រទេសចិននៅក្នុងត្រីមាសទី 1 ឆ្នាំ 2018 នេះ

ក្រុមហ៊ុនវិភាគទីផ្សារ Sino ទើបតែប្រកាសបង្ហាញនូវលទ្ធផលនៅក្នុងត្រីមាសទី 1 នៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Oppo នាំមុខគេទៅលើម៉ាកយីហោជាច្រើននៅក្នុងប្រទេសចិនជាមួយនឹងការនាចេញស្មាតហ្វូន 18.52 លានគ្រឿង ខណៈពេលដែលក្រុមហ៊ុន Vivo ឈរនៅចំណាត់ថ្នាក់លេខពីរជាមួយនឹងការនាំចេញ 17.34 លានគ្រឿង។ ក្រុមហ៊ុន Apple ឈរនៅចំណាត់ថ្នាក់លេខ 3 នៅក្នុងចំនួន 16.8 លានគ្រឿង ខណៈពេលដែល Huawei និង Honor មានការនាំចេញត្រឹមតែ 14 លានគ្រឿងប៉ុណ្ណោះ។

image

image

ប្រភពជាច្រើនទម្លាយនៅលើអនឡាញនៅក្នុងប្រទេសចិនថា ក្រុមហ៊ុន Honor ក៏យកឈ្នះក្រុមហ៊ុន Xiaomi តាមរយៈការលក់ស្មាតហ្វូនបានចំនួន 6.29 លានគ្រឿងនៅលើវេបសាយនៅក្នុងរយៈពេល 3 ខែដំបូងនៅក្នុងឆ្នាំ 2018 នេះ។ ប្រាក់ចំណេញរបស់វាមានប្រហែលជា CNY9 ពាន់លាន៕