ព័ត៌មាន

Samsung Pay ពេលនេះអាចប្រើប្រាស់បានហើយនៅក្នុងប្រទេសបារាំង

ប្រព័ន្ធសេវាកម្មនៅលើទូរស័ព្ទរបស់ក្រុមហ៊ុន Samsung គឺ Samsung Pay ពេលនេះអាចប្រើប្រាស់បាននៅក្នុងប្រទេសបារាំងហើយ។ ខណៈពេលដែលក្រុមហ៊ុននេះនៅមិនទាន់ប្រកាសបង្ហាញជាផ្លូវការក៏ដោយ អ្នកប្រើប្រាស់ជាច្រើនបញ្ជាក់ថា សេវាកម្មនេះអាចដំណើរការបាន ហើយវាក៏មានការចែករំលែករូបភាពនៃដំណើរការរបស់វាផងដែរ។

image

image

ជាក់ស្តែង សេវាកម្មនេះអាចដំណើរការបានហើយនៅក្នុងប្រទេសនេះ។ ប្រសិនបើអ្នកចង់ដឹងថាអ្នកអាចប្រើប្រាស់មុខងារនេះបានហើយនោះ អ្នកអាចចូលទៅទាញកម្មវិធីនេះចេញពី Google Play ហើយធ្វើការ Register និងបន្ថែមនូវកាតចូល៕