ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Google បិទការប្រើប្រាស់ Cryptocurrency Mining Extensions ចេញពី Chrome Web Store

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការក្លែងបន្លំ cryptojacking ដោយប្រើប្រាស់ extensions សម្រាប់ការគំរាមកំហែងរូបិយប័ណ្ណឌីជីថលដោយគ្មានការយល់ដឹងពីអ្នកប្រើប្រាស់ ថ្មីៗនេះក្រុមហ៊ុន Google នុវត្តគោលនយោបាយ Web Store ថ្មីមួយដែលហាមឃាត់ទៅលើ Chrome extension របស់ Chrome នៅក្នុង Web Store សម្រាប់ធ្វើការ Mine cryptocurrency នោះ។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ យើងឃើញការកើនឡើងនៃមេរោគ malicious extensions ដែលផ្តល់មុខងារល្អៗ ខណៈពេលដែលវាបង្កប់នូវ cryptocurrency mining scripts ដំណើរការនៅក្នុងផ្ទៃខាងក្រោយដែលអ្នកប្រើប្រាស់មិនដឹងនោះទេ។

image

កាលពីខែមុននេះ cryptocurrency miners ត្រូវគេរកឃើញនៅក្នុងបន្ទប់ពិសោធន៍អាវុធនុយក្លេអ៊ែររបស់រុស្ស៊ីនិងលើគេហទំព័ររដ្ឋាភិបាលរាប់ពាន់ផងដែរ។ នៅក្នុងខែមករានេះ មេរោគ cryptocurrency mining malware ក៏ឆ្លងទៅកាន់កុំព្យូទ័រជាងកន្លះលានគ្រឿងផងដែរ។

រហូតមកដល់ពេលនេះ វាមានតែ cryptocurrency mining extensions ប៉ុណ្ណោះដែលត្រូវអនុញ្ញាតនៅលើ Chrome Web Store ដែលអាចធ្វើការ mining បាន ហើយវាក៏មានការជូនដំណឹងដល់អ្នកប្រើប្រាស់អំពីការធ្វើការ និងការរកប្រាក់ចំណូលផងដែរ។ ប្រសិនបើក្រុមហ៊ុនរកឃើញថា អ្នកបង្កើតកម្មវិធី mining extension developers ណាមួយដែលដាក់ស្នើមិនស្ថិតនៅក្នុងការអនុលោមតាមច្បាប់ទេនោះហើយការប្រើប្រាស់នូវ mines cryptocurrency ជាសម្ងាត់ដោយប្រើអំណាចកុំព្យូទ័ររបស់ឧបករណ៍ជនរងគ្រោះនោះ ក្រុមហ៊ុននឹងធ្វើការបិទចោលទៅលើ Extension នេះ។

 image

ចាប់តាំងពី 90 ភាគរយនៃ mining extensions ដែលអ្នកអភិវឌ្ឍន៍ដាក់ជូនទៅ Chrome Web Store បរាជ័យក្នុងការអនុលោមតាមច្បាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះដែលសម្រេចបិទទៅលើ extensions សម្រាប់ធ្វើការ mine cryptocurrency នៅលើ Web Store នោះ។ ទោះជាយ៉ាងណាក៏ដោយ ការហាមឃាត់ទៅលើការប្រើប្រាស់ cryptocurrency mining extensions នឹងមិនប៉ះពាល់ដល់រូបិយប័ណ្ណឌីជីថលផ្សេងទៀត និងផ្នែកបន្ថែមទៀត Bitcoin price checkers, blockchain browsers និង cryptocurrency wallet managers នោះទេ។

Google មិនមែនជាមនុស្សដំបូងដែលដាក់បម្រាមលើការរំលោភបំពានទាក់ទងនឹងការប្រើរូបិយប័ណ្ណនោះទេ។ កាលពីចុងខែមុននេះ ក្រុមហ៊ុន​Twitter ប្រកាសពីផែនការរបស់ខ្លួនក្នុងការរារាំងការផ្សព្វផ្សាយដែលទាក់ទងនឹងរូបិយប័ណ្ណដែលមាននៅលើវេទិការបស់ខ្លួន ហើយនៅខែមករាមុននេះ ក្រុមហ៊ុន Facebook ក៏ហាមឃាត់រាល់ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ដែលលើកកម្ពស់រូបិយវត្ថុរូបិយប័ណ្ណរួមមាន Bitcoin និង ICOs ផងដែរ៕