ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple គ្រោងនឹងជំនួសបន្ទះឈីបរបស់ក្រុមហ៊ុន Intel នៅលើ Macs ជាមួយ CPUs ខ្លួនឯង

ក្រុមហ៊ុន Apple គ្រោងនឹងប្រើប្រាស់បន្ទះឈីប ARM ផ្ទាល់ខ្លួនរបស់ខ្លួននៅក្នុងកុំព្យូទ័រម៉ាក Mac ដែលចាប់ផ្តើមនៅដើមឆ្នាំ 2020 ដោយជំនួសឱ្យដំណើរការនៃបន្ទះឈីបរបស់ក្រុមហ៊ុន Intel ដែលដំណើរការលើកុំព្យូទ័រលើតុ និងកុំព្យូទ័រយួរដៃរបស់ខ្លួននោះ។ ក្រុមហ៊ុននេះបង្កើតបន្ទះឈីបផ្ទាល់ខ្លួនស៊េរី A សម្រាប់ A-series នៅលើ iPhones, iPads និង iThings ផ្សេងៗទៀតខណៈដែលឧបករណ៍ Mac ប្រើប្រាស់នូវបន្ទះឈីប Intel x64 silicon ។ យោងតាមរបាយការណ៍មួយពី Bloomberg ក្រុមហ៊ុន Apple មានគម្រោងក្នុងផ្លាស់ប្តូរការប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុន Intel ជាមួយនឹង CPU របស់ខ្លួនវិញ។

image

របាយការណ៍នេះនិយាយថានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple មានគម្រោងមួយដែលមានកូដឈ្មោះថា “Kalamata” ដែលរចនាទៅលើបន្ទះឈីប Arm-compatible processors សម្រាប់ប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ MacOS នោះ។ របាយការណ៍នេះក៏និយាយថាការផ្លាស់ប្តូរនេះនឹងក្លាយជាផ្នែកមួយនៃ “ការផ្លាស់ប្តូរពហុដំណាក់កាល” ដើម្បីធ្វើឱ្យឧបករណ៍ iOS និង Macs ធ្វើការដំណើរការយ៉ាងរលូនដើម្បីជួយដល់គម្រោងរបស់ក្រុមហ៊ុន Apple (ឈ្មោះកូដគម្រោងគឺ &#039Marzipan&#039) ដើម្បីនាំយកកម្មវិធី iOS ទៅកាន់ Mac សម្រាប់កម្មវិធី Software នោះ។

ការផ្លាស់ប្តូរនេះទំនងជាកើតមានឡើងបន្ទាប់ពីមានបញ្ហាសុវត្ថិភាពខ្ពស់ថ្មីៗនៅជុំវិញស្ថាបត្យកម្មបន្ទះឈីប Intel និងបន្ទះសៀគ្វីពីក្រុមហ៊ុនផលិតផ្សេងទៀត។ វាគឺស្រដៀងគ្នាទៅនឹងវិធីសាស្រ្តដែលក្រុមហ៊ុន Apple ធ្លាប់ធ្វើក្នុងអតីតកាលដោយប្តូរទៅជាស្ថាបត្យកម្មទៅលើ PowerPC នៅឆ្នាំ 1991 និងទៅកាន់ក្រុមហ៊ុន Intel នៅក្នុងឆ្នាំ 2006 នេះ។ ជាមួយនឹងការផ្លាស់ប្តូរនេះ ក្រុមហ៊ុន Apple នឹងមិនចាំបាច់ចែករំលែកប្រាក់ចំណូលប្រចាំឆ្នាំ 5% របស់ខ្លួនជាមួយក្រុមហ៊ុន Intel និងបង់លុយសម្រាប់កិច្ចព្រមព្រៀងផ្តាច់មុខដើម្បីផ្តល់ជូននូវប្រព័ន្ធដំណើរការខ្ពស់ដល់អតិថិជនរបស់ខ្លួនហើយដៃគូប្រកួតប្រជែងនឹងមិនអាចចម្លងការច្នៃប្រឌិតយ៉ាងងាយស្រួលនោះទេ។

ការប្ដូរទៅបន្ទះសៀគ្វីផ្ទាល់របស់វាក៏អនុញ្ញាតឱ្យក្រុមហ៊ុនេះគ្រប់គ្រងទៅលើ Hardware របស់ខ្លួនឱ្យកាន់តែប្រសើរឡើង និងការផ្តល់ជូននូវសមត្ថភាពល្អប្រសើរដល់អ្នកប្រើប្រាស់របស់ខ្លួន។

Bloomberg ក៏កត់សម្គាល់ផងដែរថា កុំព្យូទ័រ Mac Pro ត្រូវកែលម្អនៅឆ្នាំក្រោយនឹងរួមបញ្ចូលបន្ទះឈីបរបស់ក្រុមហ៊ុន Apple ហើយកុំព្យូទ័រយួរដៃម៉ាក Mac ផ្សេងៗទៀតក៏នឹងទទួលបន្ទះឈីបរបស់ខ្លួនផងដែរនៅឆ្នាំនេះ។ មិនយូរប៉ុន្មាន បន្ទាប់ពីរបាយការណ៍របស់ Bloomberg ត្រូវចេញផ្សាយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Intel ក៏ធ្លាក់ចុះដល់ទៅ 9.2 ភាគរយដែលជាការធ្លាក់ចុះខ្លាំងជាងគេបំផុតក្នុងរយៈពេលពីរឆ្នាំ។

ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ក្រុមហ៊ុន Apple បោះបង់ចោលក្រុមហ៊ុន Intel និងប្តូរទៅប្រើប្រាស់នូវបន្ទះ CPUs ផ្ទាល់ខ្លួននោះ។ កាលពីខែកញ្ញា របាយការណ៍មួយក៏អះអាងដែរថា ក្រុមហ៊ុន Apple កំពុងសម្លឹងមើលការកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុន Intel ប៉ុន្តែវាក៏មិនមានអ្វីកើតឡើងនោះទេ។ ទាំងក្រុមហ៊ុន Apple និងក្រុមហ៊ុន Intel មិនទាន់ឆ្លើយតបចំពោះរឿងនេះនៅឡើយទេ៕