ព័ត៌មាន

ពេលនេះ បន្ទះឈីប Intel Processors អនុញ្ញាត​ឱ្យកម្មវិធី Antivirus ប្រើប្រាស់នូវ GPUs សម្រាប់ការស្កេនមេរោគ Malware

ក្រុមហ៊ុនផលិតបន្ទះឈីប Intel ប្រកាសនៅថ្ងៃអង្គារ៍នេះអំពីបច្ចេកវិទ្យាថ្មីចំនួន 2 គឺ Threat Detection Technology (TDT) និង Security Essentials ដែលមានមុខងារមិនត្រឹមតែធ្វើការប្រើប្រាស់នៅលើបន្ទះឈីប Intel processors នោះទេប៉ុន្តែវាថែមទាំងពង្រឹងនូវសមត្ថភាពក្នុងការស្កេនមេរោគបានថែមទៀត។ បច្ចេកវិទ្យា Intel&#039s Threat Detection Technology (TDT) ផ្តល់នូវមុខងារថ្មីក្នុងការស្រាវជ្រាវទៅលើ Malware ដែលមាននៅក្នុងផលិតផលថ្មីៗតាមរយៈការប្រើប្រាស់នូវមុខងារ Accelerated Memory Scanning និង Advanced Platform Telemetry ។

image

Accelerated Memory Scanning​ អនុញ្ញាតឱ្យកម្មវិធីកម្ចាត់មេរោគ antivirus programs ប្រើប្រាស់នូវ GPU នៅក្នុង Intel នេះដើម្បីធ្វើការស្កេន និងស្វែងរកនូវ malware ដើម្បីកាត់បន្ថយនូវការប្រើប្រាស់ថាមពល និងការដំណើរការនៅលើម៉េមូរីផងដែរ។

Intel Advanced Platform Telemetry គឺជាប្រភេទ cloud-based machine learning សម្រាប់ធ្វើការប្រមូលនូវទិន្នន័យដើម្បីកំណត់នូវការការពារទៅលើការគំរាមកំហែងអ៊ីនធើណិតនោះ។ សម្រាប់ដំណោះស្រាយនៃបច្ចេកវិទ្យា Thread Detection Technology របស់ក្រុមហ៊ុន Intel នេះគឺអាចដំណើរការនៅលើបន្ទះឈីប Intel processors ជំនាន់ទី 6 ទី 7 និងទី 8 ។ ក្រុមហ៊ុន Microsoft និង Cisco គឺជាក្រុមហ៊ុនដែលប្រើប្រាស់នូវបច្ចេកវិទ្យា Intel&#039s Threat Detection Technology (TDT) ហើយវានឹងប្រើប្រាស់នូវបច្ចេកវិទ្យា Windows Defender Advanced Protection Threat (ATP) នៅខែនេះផងដែរ។

 image

ដំណោះស្រាយសុវត្ថិភាពមួយទៀតគឺការប្រើប្រាស់នូវ Intel Security Essentials ដែលអាចដំណើរការនៅលើបន្ទះឈីប Intel Core, Xeon និង Atom processors ។ ការដំណើរការនូវដំណោះស្រាយថ្មីនេះបន្ទាប់ពីមានកំហុសឆ្គងទៅលើ Meltdown និង Spectre ដែលប៉ះពាល់ទៅលើបន្ទះឈីប Intel CPUs និង Chips របស់ក្រុមហ៊ុនជាច្រើនទៀតផងដែរ៕