ព័ត៌មាន

ស្មាតហ្វូន Huawei Honor 10 នឹងដាក់លក់នៅក្នុងប្រទេសឥណ្ឌានៅចុងខែនេះ

ស្មាតហ្វូន Huawei Honor 10 គឺជាស្មាតហ្វូនដែលមានតម្លៃសមរម្យដែលប្រើប្រាស់នូវបន្ទះឈីប Kirin 970 Chipset ។ ស្មាតហ្វូននេះបង្ហាញខ្លួននៅក្នុងប្រទេសចិន ហើយបន្ទាប់មកទៀតវាក៏ដាក់លក់នៅក្នុងប្រទេសឥណ្ឌាផ្តាច់មុខតាមរយៈ Flipkart ។

image

សម្រាប់ស្មាតហ្វូននេះមានតម្លៃនៅក្នុងប្រទេសចិនជាមួយនឹងតម្លៃ CNY 2,600 ហើយនៅក្នុងប្រទេសឥណ្ឌាប្រហែលជាមានតម្លៃ  INR 27,000 ។ ប្រភពជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Honor View 10 នឹងមានតម្លៃ INR 30,000 នៅលើ Amazon សម្រាប់ម៉ូដែល 6 GB / 128 GB ។

ស្មាតហ្វូន Honor 10 នឹងដាក់លក់នៅចុងខែនេះ៕