ព័ត៌មាន

ក្រុមហ៊ុន​ LG និយាយថា “យើងមានគម្រោងប្រើប្រាស់ Notch មុនក្រុមហ៊ុន Apple”

ស្មាតហ្វូនស៊េរីថ្មី LG G7 ដែលនឹងមានការរចនារូបរាងជាមួយនឹង Notch គឺមានព័ត៌មានប្រហែលជា 6 ខែបន្ទាប់ពីទូរស័ព្ទ iPhone X របស់ក្រុមហ៊ុន Apple  ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះក៏បដិសេធចំពោះគំនិតដែលថាក្រុមហ៊ុនខ្លួនចម្លងពីគេនោះ។

image

លោក Hwang Jeong-hwan ប្រធានផ្នែកទូរស័ព្ទចល័តរបស់ក្រុមហ៊ុន​LG បញ្ជាក់នៅក្នុងព្រឹត្តិការណ៍នៃការបង្ហាញ G7 ThinkQ  នៅក្នុងប្រទេសកូរ៉េខាងត្បូងថ្មីៗនេះថា “ក្រុមហ៊ុន LG មានគម្រោងក្នុងការរចនា Notch នេះមុនក្រុមហ៊ុន Apple ។ អេក្រង់របស់ស្មាតហ្វូននេះប្រហែលជាស្រដៀងគ្នាទៅនឹងស្មាតហ្វូនផ្សេង ប៉ុន្តែមុខងាររបស់វាគឺខុសប្លែកគ្នាទាំងស្រុង។”

លោកបន្ថែមថា វាមិនមែនហៅថា Notch នោះទេ តែវានឹងហៅថាជាអេក្រង់ទី 2 ។ ស្មាតហ្វូន LG G7 ប្រើប្រាស់នូវអេក្រង់ LCD Display នេះគឺដោយសារតែវាជាត្រកូល G ខណៈពេលដែលត្រកូល V ប្រើប្រាស់អេក្រង់ OLEDs នោះ៕