ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ប្រហែលជាចាប់ផ្តើមទទួល Pre-Order ស្មាតហ្វូន Mi 7 នៅថ្ងៃទី 27 ខែឧសភា

នៅក្នុងរូបភាព Poster ថ្មីបំផុតកាលពីខែមុននេះ វាមានការបញ្ជាក់ថា​ នៅថ្ងៃទី 23 ខែឧសភានេះ ក្រុមហ៊ុន Xiaomi នឹងធ្វើការប្រកាសបង្ហាញស្មាតហ្វូន Xiaomi Mi 7 ។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននឹងចាប់ផ្តើមទទួលនូវការ Pre-Order ស្មាតហ្វូននេះនៅថ្ងៃទី 27 ខែឧសភាខាងមុខនេះ។

image

image

ព័ត៌មាននេះគឺផ្អែកទៅលើព័ត៌មានដែលបង្ហាញនៅលើរូបភាពចេញពី China Mobile Store ។ ស្មាតហ្វូន Mi 7 នេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 SoC រ៉េមទំហំ 8GB និងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងការប្រើប្រាស់នូវ Notch ដូចគ្នាទៅនឹង iPhone X ផងដែរ៕